ជាមួយនឹងប្រវែងផ្លូវសរុប 108,74 គីឡូម៉ែត្រ ដែលកំពុងដំណើរការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងខេត្តសៀមរាបត្រូវបានគេរំពឹងថានឹងជំរុញកំណើនទាំងអចលនទ្រព្យបែបលំនៅឋាន និងអចលនទ្រព្យបែបពាណិជ្ជកម្មក៏ដូចជាលើកកម្ពស់លើវិស័យទេសចរណ៍បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីតបានធូរស្បើយ។
. គម្រោងសាងសង់ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំមុន ដោយយោងទៅតាមសេចក្តីប្រកាសរបស់ លោកនាយករដ្ឋមន្រ្តីហ៊ុនសែន។ ការជួសជុលទ្រង់ទ្រាយធំបែបនេះនឹងធ្វើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចចម្បង។
ផ្លូវនេះលាតសន្ធឹងលើសង្កាត់ទាំង 12 នៃក្រុងសៀមរាប និងផ្នែកសំខាន់ៗមួយចំនួននៃស្រុកប្រាសាទបាគង។ ក្រៅពីការកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ការជួសជុលផ្លូវរួមមានការកែលំអប្រព័ន្ធលូទឹកស្អុយក៏ដូចជាចិញ្ចើមថ្នល់តាមដងស្ទឹងសៀមរាប។ ការខូចខាតបង្កឡើងដោយទឹកភ្លៀងក៏កំពុងត្រូវបានដោះស្រាយផងដែរ។
បើតាមលោក សំ សុខនឿន ជាប្រធានសមាគមអចលនទ្រព្យពិភពលោក (Global Real Estate Association) បានលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនេះនឹងជួយជំរុញការវិនិយោគនៅក្នុងខេត្តសៀមរាប ជាពិសេសទាក់ទងនឹងវិស័យអចលនទ្រព្យ។
ជាគោលដៅមួយដែលនៅតែមានជនបរទេសរស់នៅក្នុងអំឡុងពេលផ្ទុះវិបត្តិកូវីត ក៏ដូចជាតំបន់ដែលមានទេសភាពស្រស់បំព្រងបើប្រៀបធៀបទៅនឹងរាជធានីភ្នំពេញនោះ ខេត្តសៀមរាបបានកំពុងនិងបន្តទាក់ទាញវិនិយោគិនបរទេស អ្នកធ្វើការ ក្រុមគ្រួសារដែលបម្លាស់ទីពីតំបន់នានា ព្រមទាំងជនចូលនិវត្តន៍ថាជា គោលដៅនៃការរស់នៅដ៏ស្ងប់សុខបំផុតនៃប្រទេសកម្ពុជា។
ដោយសារគម្រោងផ្លូវ 38 ខ្សែ នឹងបង្កើតបណ្តាញតភ្ជាប់យ៉ាងរលូនពីក្រុងសៀមរាបទៅជាយតាមបណ្តាខេត្តនានា អ្នកនៅទីដាច់ស្រយាល ក៏អាចរំពឹងថានឹងទទួលបាននូវប្រសិទ្ធិភាពជាងមុនទៅកាន់តំបន់គោលដៅនានាក្នុងទីក្រុង។
លោកសុខ នឿន បានថ្លែងថា៖ " នៅទីណាដែលមានគម្រោងអភិវឌ្ឍផ្លូវថ្នល់ទៅដល់ ហាងឆេងអចលនទ្រព្យនៅទីនោះនឹងមានការកើនឡើង "។ លោកបានបន្ថែមថា " ការស្ថាបនាផ្លូវថ្នល់ទាំង 38 ខ្សែនេះមិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ វានឹងជួយទាក់ទាញអ្នកវិនិយោគធំៗឲ្យបោះទុនរកស៊ីនៅក្នុងខេត្តសៀមរាបកាន់តែច្រើនឡើងៗ " ។
លោកនាយករដ្ឋមន្រ្តីហ៊ុនសែនក៏បានចង្អុលបង្ហាញផងដែរថា ការការពារបរិស្ថានគឺត្រូវយកចិត្តទុកដាក់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជន។ ការរឹតត្បិតការធ្វើដំណើរ និងការបិទខ្ទប់បណ្តោះអាសន្នដែលបណ្ដាលមកពីវិបត្តិ កូវីត-19 បានបង្កើតឱកាសនៃការធ្វើឱ្យប្រសើរឡើងនូវផ្លូវថ្នល់ ដោយកាត់បន្ថយការរំខានពីសកម្មភាពប្រចាំថ្ងៃ។
ជាទឹកដីនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គឺរមណីយដ្ឋានអង្គរដ៏ល្បីល្បាញ ខេត្តសៀមរាបជាខេត្តដែលមានសក្ដានុពលធំជាងគេនៃប្រទេសកម្ពុជា។ ក្នុងខែ កក្កដា ឆ្នាំ 2020 មានគម្រោងធំៗចំនួន 20 ត្រូវបានស្នើចូលផែនការប្រចាំឆ្នាំ 2020-2035 នៃ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ .
ផែនការមេនេះត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំមុនដើម្បីធានាថាព្រះរាជាណាចក្រកម្ពុជា នឹងអាចទទួលបាននូវការរីកចម្រើនឡើងវិញនៅក្នុងវិស័យទេសចរណ៍នៅពេលដែលស្ថានភាព កូវីត-19 ត្រូវមានបញ្ចប់ ។
Phnom Penh’s Weekend Walking Street transforms the riverside into a lively pedestrian zone, boosting tourism, local businesses, and sustainability.
Wat Bo Village is blossoming as Siem Reap’s newest cultural hub, perfect for those looking to experience rich heritage and vibrant community life.