ហេតុផល 4 យ៉ាងដែល Angkor Grace Residences អាចផ្តល់ឲ្យលោកអ្នកនូវជីវិតដែលមានសុខភាពល្អបំផុត

Author: Mizpah Castro Maulit

Published: 2021-09-15

Categories: Buying, IPS News, Property Market news

Siem Reap, Cambodia | Angkor Grace Residence and Wellness Resort គឺជាលំនៅដ្ឋានដ៏ប្រណីតបំផុតដែលកំពុងបង្ហាញវត្តមាននៅក្នុងខេត្តសៀមរាប និងធានាបាននូវភាពប្រណីតតែមួយគត់ដែលផ្តល់នូវរបៀបរស់នៅដែលមានសុខភាពល្អ និងមានតុល្យភាពសម្រាប់អតិថិជន និងភ្ញៀវទាំងអស់។

ប្រសិនបើសុខភាព និងការថែសុខភាព គឺជាអ្វីដែលលោកអ្នកចង់បានក្នុងជីវិត សូមមើលនូវអត្ថប្រយោជន៍ ដែលភ្ជាប់មកជាមួយការរស់នៅក្នុងលំនៅដ្ឋានបែបបៃតងនាពេលអនាគតនៅក្រុងសៀមរាបដូចខាងក្រោម៖

Angkor Grace Facilities and Amenities
ប្លង់សម្បទា និងសេវាកម្មរបស់ខុនដូ Angkor Grace Residence & Wellness Resort

1. ជាមួយនឹងជម្រើសជាច្រើន គ្រូបង្វឹកដ៏មានជំនាញនៅមជ្ឈមណ្ឌលសុខភាពដែលធំជាងគេនៅអាស៊ីអាគ្នេយ៍

ជម្រើសព្យាបាលរួមជាច្រើន

ស្ថាប័នដែលគេធ្លាប់បានស្គាល់ដូចជា Enso Healing និង Bliss Spa នឹងមានវត្តមាន Angkor Grace ដោយនាំមកជូនលោកអ្នកនូវវគ្គសិក្សាពីសុខភាពផ្ទាល់ខ្លួនដែលរួមបញ្ចូលទាំង យ៉ូហ្គា ភ្លេងបែបស្រទន់ ស៊ីយ៉ាស៊ូ និងគ្រប់គ្រងការចុកចាប់ ក៏ដូចជាកញ្ចប់សេវាកម្មស្ប៉ារួមមាន ការស្ពង់រាងកាយ ការស្ក្រាប់ស្បែក ការម៉ាស្សា ការព្យាបាល និងថែរក្សាស្បែក។

សេវាកម្ម និងលំហាត់ប្រាណដើម្បីជួយដល់ការចងចាំ និងបង្កើនសុខភាពផ្លូវចិត្តរបស់លោកអ្នកក៏នឹងត្រូវបានផ្តល់ជូនផងដែរ រួមទាំងការប្រឹក្សា ការព្យាបាលដោយសម្មតិកម្ម ការព្យាបាលដោយប្រើប្រាស់ក្លិនក្រអូប និងការធ្វើសមាធិ។

ស្របគ្នានេះផងដែរក៏មានកន្លែងជាច្រើនផ្សេងទៀតទុកសម្រាប់ជាកន្លែងព្យាបាលតាមបែបធម្មជាតិកាន់តែទូលំទូលាយ ក៏ដូចជាតៃជី ឈីងកុង និងការបង្រៀនរាំផងដែរ។

សរុបមកមជ្ឈមណ្ឌលទាំងអស់នេះនឹងក្លាយជាកន្លែងដែលមានគ្រប់ទម្រង់បែបបទផ្សេងៗគ្នានៃឱសថតាមបែបបុរាណ និងប្រភេទឱសថផ្សេងៗទៀតក្រោមការយកចិត្តទុកដាក់ពីអ្នកជំនាញផ្នែករបបអាហារ និងអ្នកជំនាញផ្នែកសុខភាពដទៃទៀត។

កន្លែងហាត់ប្រាណប្រើប្រាស់បច្ចេកវិទ្យាស្តង់ដាខ្ពស់ ទំហំ 1,500 ម៉ែត្រការ៉េ និងមានអាងហែលទឹកដែលមានស្តង់ដាខ្ពស់

33m Swimming Pool -  Angkor Grace Residence & Wellness Resort, Siem Reap
អាងហែលទឹកប្រវែង ៣៣ ម៉ែត្រ – Angkor Grace Residence & Wellness Resort, ខេត្តសៀមរាប

អមជាមួយមណ្ឌលសុខភាពនឹងក្លាយជាកន្លែងហាត់ប្រាណទំនើប ដែលមានបំពាក់ដោយឧបករណ៍ហាត់ប្រាណទំនើបចុងក្រោយបង្អស់ - ដើរលើម៉ាស៊ីនហាត់ប្រាណ ឬបន្ថែមល្បឿនលើម៉ាស៊ីនរត់ហាត់ប្រាណ PR ឬ ហាត់ប្រាណយកសាច់ដុំ ដើម្បីឲ្យត្រូវនឹងការរស់នៅប្រកបដោយផាសុកភាពខ្ពស់នៃគេហដ្ឋានតាមបែបអភិជន។

ហើយវាក៏មាននូវអាងហែលទឹកប្រវែង 33 ម៉ែត្រ ដែលសក្តិសមសម្រាប់ការហាត់យ៉ូហ្គានៅក្នុងទឹក និងសកម្មភាពហាត់ប្រាណផ្សេងៗទៀតសម្រាប់អ្នកចូលចិត្តហែលទឹកគ្រប់វ័យទាំងអស់។

គ្រឿងសម្បទាទាំងអស់នេះមានតែនៅ Angkor Grace Residences តែមួយគត់ដែលជាកន្លែងដ៏ធំបំផុតមួយនៅក្នុងក្រុងសៀមរាប។ ទីនេះក៏នឹងក្លាយជាកន្លែងដែលល្អបំផុតសម្រាប់ធ្វើការហាត់ប្រាណផងដែរ។

2. ត្រូវតមអាហារយ៉ាងតឹងរ៉ឹងមែនទេ? គ្មានបញ្ហា!

គេបានលើកឡើងថាការថែរក្សារាងបានស្អាត គឺបានមកពីរបបអាហារ 90% និងធ្វើលំហាត់ប្រាណ 10% ហើយបរិយាកាសនៅទីនេះនឹងធ្វើឲ្យអ្នកកាន់តែមានសុខភាពល្អ និងរាងស្អាត។

បច្ចុប្បន្ននេះមានហាងលក់អាហារកំពុងត្រូវបានរៀបចំឡើង ដើម្បីផ្តល់ជូនតែជម្រើសអាហារដែលមានអនាម័យបំផុត ដែលមានប្រភពច្បាស់លាស់ និងមានសុខភាពល្អបំផុតព្រមទាំងផ្តល់នូវរសជាតិឆ្ងាញ់នៅគ្រប់អាហារទាំងអស់។

ភោជនីយដ្ឋានបែបអាស៊ីដូចជា Mama Wong’s និង Enso Café ដែលផ្តល់ជូនអាហារសម្រន់បែបម្ហូបបួស ប័រធ្វើពីសណ្តែកដី និងទឹកផ្លែឈើច្របាច់ស្រស់ៗ។ ទទួលទានអាហារ និងភេសជ្ជៈដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភរបស់លោកអ្នក ការរស់នៅដោយមានរបបអាហារ ឬការផ្តល់កាឡូរី មិនថាលោកអ្នកមានបំណងចង់បានរបបអាហារគ្រប់សារធាតុចិញ្ចឹម ឬការទទួលទានរបបអាហារដែលគ្មានជាតិស្ករនោះទេ។

ជាការពិតណាស់យូនីតនៅ Angkor Grace ក៏មានកន្លែងចម្អិនម្ហូបដែលមានបំពាក់គ្រឿងបរិក្ខារពេញលេញផងដែរ លោកអ្នកនឹងទទួលបាននូវអ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវការសម្រាប់ការចម្អិនម្ហូបអាហារប្រកបដោយប្រសិទ្ធភាពនៅផ្ទះរបស់លោកអ្នក។

ផ្ទះបាយបំពាក់ដោយគ្រឿងបរិក្ខារទំនើប– Angkor Grace Residence & Wellness Resort, ខេត្តសៀមរាប

3. របៀបរស់នៅដែលមានតុល្យភាពសម្រាប់មនុស្សគ្រប់ជំនាន់

អាងហែលទឹកសម្រាប់កុមារជាមួយកញ្ចុះ

កន្លែងរស់នៅដ៏ពិតប្រាកដដែលអាចផ្តល់នូវអត្ថប្រយោជន៍ដល់មនុស្សគ្រប់វ័យ ហើយសូម្បីតែកូនតូចៗនៅក្នុងគ្រួសាររបស់លោកអ្នក ឬក្រុមគ្រួសារក៏អាចរីករាយជាមួយនឹងរបៀបរស់នៅដែលល្អឥតខ្ចោះដែល Angkor Grace បានផ្តល់ជូនផងដែរ។

ការហែលទឹក គឺជាវិធីដ៏ល្អមួយដើម្បីណែនាំក្មេងៗឲ្យលេងនៅខាងក្រៅ និងលើកទឹកចិត្តឲ្យមានរបៀបរស់នៅជាមួយនឹងសកម្មភាពផ្សេងៗ ហើយកន្លែងនេះក៏ធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់ក្មេងៗ។

ក្រៅពីអត្ថប្រយោជន៍នៃរាងកាយ ជាក់ស្តែងការហែលទឹកអាចជួយបង្កើនអារម្មណ៍ល្អ និងធ្វើឲ្យគេងលក់ស្រួលព្រមទាំងបង្កើតទំនុកចិត្ត និងឲ្យក្មេងៗមានចរឹតលក្ខណៈល្អ។

Children's pool with pavilion - Angkor Grace Residence & Wellness Resort
អាងហែលទឹកសម្រាប់កុមារជាមួយកញ្ចុះ – Angkor Grace Residence & Wellness Resort, ខេត្តសៀមរាប

មជ្ឈមណ្ឌលកំសាន្តសម្រាប់កុមារ

មានមជ្ឈមណ្ឌលកម្សាន្ដដ៏ពិសេសសម្រាប់កុមារ និងគ្រួសារ។ វានឹងផ្តល់ជូនទាំងសកម្មភាពអប់រំ និងការកំសាន្តដើម្បីបណ្តុះការច្នៃប្រឌិតរបស់ពួកគេ និងអភិវឌ្ឍន៍ជំនាញផ្សេងៗ។ ពួកគេក៏នឹងអាចរីករាយជាមួយភាពយន្តថ្មីៗ និងការកម្សាន្តផ្សេងៗទៀតនៅក្នុងបរិយាកាសដែលប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់សម្រាប់កុមារ។

បរិក្ខារវេជ្ជសាស្រ្ត

Living up to its promise of dynamic lifestyle, the Kinjaya Medical Centre brings western medical facilities equipped with the latest in cutting-edge diagnostic medical equipment and medical professionals, all found within the project’s grounds. Everything from surgeries and special checkups to diagnostic equipment will be ready at this global-standard facility.

នេះគឺជាការបន្ថែមផ្សេងទៀតចំពោះ ស្ថាប័នសុខាភិបាលសម្រាប់ជនបរទេសនៅខេត្តសៀមរាប ដែលធានាចំពោះលោកអ្នកមិនថាក្មេង ឬចាស់នោះទេ ហើយមិនថាស្ថិតក្នុងជីវិតលំដាប់ខ្ពស់ ឬមានសុខភាពខ្សោយក្តី ដោយសុខុមាលភាពរបស់អ្នកគឺជាអាទិភាពដំបូងនៅ Angkor Grace Residences។

4. រស់នៅជាមួយធម្មជាតិប្រកបដោយភាពស្រស់ស្រាយ ដែលអាចបម្រើនូវគ្រប់សកម្មភាពនានា

ទេសភាពសួនច្បារ

Almost 50% Landscape and Greenery -  Angkor Grace Residence & Wellness Resort, Siem Reap
ទេសភាពស្រស់ស្អាតនៃសួនច្បារ និងរុក្ខជាតិបៃតងស្ទើរតែ 50% -Angkor Grace Residence & Wellness Resort, ខេត្តសៀមរាប

មានកន្លែងជាច្រើនផ្សេងទៀត មិនត្រឹមតែថ្នាក់ហាត់យ៉ូហ្គា វគ្គហាត់ប្រាណ ឬការងារនោះទេ។ អ្វីក៏ដោយដែលជាសកម្មភាពសំខាន់របស់លោកអ្នកសម្រាប់ថ្ងៃនេះ គឺជាការដើរហាត់ប្រាណក្នុងសួនច្បារដែលមានទេសភាពស្រស់ស្អាតនេះនឹងល្អសម្រាប់សុខភាពរបស់លោកអ្នក។ វាបញ្ចាក់ពីអារម្មណ៍ដ៏ស្រស់ស្រាយដែលមាននៅតែក្នុង Angkor Grace ហើយអារម្មណ៍ទាំងអស់នោះគឺជាការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ និងខ្លួនឯង។

ការដើរហាត់ប្រាណនៅខាងក្រៅ គឺជាវិធីដែលគ្មានការរំខានដើម្បីគ្រប់គ្រងអារម្មណ៍របស់លោកអ្នក។ ដោយគ្រាន់តែយកទឹកផ្លែឈើដែលលោកអ្នកបានធ្វើ មកទទួលទានហើយបង្កើនកម្រិតនៃវីតាមីន D របស់លោកអ្នក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ឬការឈឺចាប់សាច់ដុំបន្ទាប់ពីហាត់ប្រាណរួច។

ដោយសារតែវាជាសហគមន៍ដែលផ្តល់ភាពងាយស្រួលសម្រាប់សត្វចិញ្ចឹម ហើយបរិវេណនៃខុនដូនេះក៏អាចផ្តល់នូវបរិយាកាសល្អឥតខ្ចោះសម្រាប់នាំសត្វចិញ្ចឹមរបស់លោកអ្នកដើរលេង។ នៅពេលដែលយើងលើកឡើងថានេះជាលំនៅដ្ឋានដ៏ល្អឥតខ្ចោះសម្រាប់អ្នកគ្រប់គ្នា គឺវាពិតជាល្អឥតខ្ចោះប្រាកដមែន!

សាលពហុមុខងារ

ទីនេះនឹងក្លាយជាកន្លែងដែលមានសាលកម្សាន្តពហុមុខងារ ដែលអាចប្រើប្រាស់ជាកន្លែងសិក្ខាសាលាផ្សេងៗ សម្រាប់ការជួបជុំគម្រោងការងារ។

ក្រៅពីជាកន្លែងកម្សាន្តផ្សេង ទីនេះនឹងលើកទឹកចិត្តដល់កិច្ចសហការ និងភ្ជាប់ការទំនាក់ទំនងរវាងភ្ញៀវ និងមហាជនដែលមានគោលដៅក្នុងការថែរក្សាសុខភាព និងការធ្វើសមាធិ។

Clubhouse and Restaurant area - Angkor Grace Residence & Wellness Resort, Siem Reap
ក្លឹបកម្សាន្ត និងភោជនីយដ្ឋាន - Angkor Grace Residence & Wellness Resort ខេត្តសៀមរាប

ការស្នាក់នៅ Angkor Grace នឹងមិនមានដែនកំណត់នៃការទទួលបានបទពិសោធន៍របស់អ្នកនៅក្នុងខេត្តសៀមរាបឡើយ។ រីសតនេះពិតជាមានបំណងលើកកម្ពស់គុណភាពនៃការរស់នៅរបស់អ្នក។

លោកអ្នកនឹងចំណាយពេលតិចជាង 20 នាទីពីទីនេះដើម្បីទៅដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ រីសតនេះមានចម្ងាយ 10 នាទីពីតំបន់ផាប់ស្ទ្រីត រមណីយដ្ឋានអង្គរ និងសៀកហ្វារ ។

ប្រសិនបើភាពងាយស្រួល ឯកជនភាព និងផាសុកភាពជាអ្វីដែលអ្នកចង់បាននោះ អ្នកពុំចាំបាច់រង់ចាំយូរទៀតនោះទេ។ ទីនេះត្រូវបានស្វាគមន៍អ្នកទាំងអស់គ្នាដែលចង់បានការរស់នៅបែបប្រណីត។

Ready To Live A Healthier Lifestyle In Siem Reap?

Click here to view project update and learn more about Angkor Grace Residence & Wellness Resort

Related Articles

Property Image

New Property Tax Incentives Now in Effect for 2025

New property tax incentives in Cambodia offer stamp duty exemptions and deductions for home buyers in 2025, making homeownership more affordable.

Property Image

Why More Buyers Are Turning to Vacation and Resort Homes?

Find out the benefits of investing in a vacation and resort home rather than a residential home in Cambodia.

WhatsApp
WhatsApp
Telegram
Telegram
Facebook
Facebook Messenger
Line
LINE
WeChat
WeChat: ipscambodiakh
Phone
Email
Chat Support
Location
Talk to us
🇬🇧
English
🇫🇷
Française
🇪🇸
Español
🇩🇪
Deutsch
🇯🇵
日本語
🇰🇷
한국인
🇨🇳
中國人
🇹🇭
ไทย
Change Language