When it comes to selling or renting your properties, the best move is to find a professional that knows exactly how you can do this. In short, a real estate agent with tons of experience under their belt. However, while you can work with multiple agents in Cambodia at once so you can sell or rent your property faster, listing it exclusively with one agent in Cambodia real estate can work wonders for you.
ការដាក់លក់ជួលផ្តាច់មុខជាមួយក្រុមហ៊ុនអចលនទ្រព្យដែលមានបទពិសោធច្រើនឆ្នាំនឹងទទួលបានប្រសិទ្ធភាពឆាប់រហ័ស។
ការដាក់អចលនទ្រព្យរបស់អ្នកនៅលើគេហទំព័រជាច្រើន និងធ្វើការជាមួយក្រុមហ៊ុនអចលនទ្រព្យច្រើនក្នុងពេលតែមួយ គឺជាបច្ចេកទេសដ៏ពេញនិយមដែលមនុស្សភាគច្រើនប្រើប្រាស់។ យ៉ាងណាក៏ដោយ វិធីនេះមិនមានការធានាថាអចលនទ្រព្យរបស់អ្នកនឹងទទួលបានអតិថិជនត្រឹមត្រូវនោះទេ។ ម៉្យាងវិញទៀត នៅពេលលោកអ្នកដាក់លក់ឬជួលអចលនទ្រព្យផ្តាច់មុខជាមួយ IPS Cambodia ភ្នាក់ងារជំនាញនឹងជួយបង្កើតយុទ្ធសាស្ត្រដ៏ល្អជាពិសេសសម្រាប់អចលនទ្រព្យរបស់លោកអ្នក!
ការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយក្រុមហ៊ុនផ្សេងៗគឺ ពួកគេមិនអាចចំណាយច្រើនក្នុងការធ្វើទីផ្សារអចលនទ្រព្យរបស់អ្នកបានទេ ដោយសារវាជាអាជីវកម្មផ្អែកលើកម្រៃជើងសារ។ ប្រសិនបើដាក់ផ្តាច់មុខជាមួយ IPS ធានាថាលោកអ្នកនឹងទទួលបានគុណភាពរូបថតកម្រិតខ្ពស់ច្បាស់ដោយក្រុមការងារថតរូបប្រកបដោយវិជ្ជាជីវៈ និងវីដេអូផងដែរ។
លើសពីនេះ IPS Cambodia នឹងធានាថាអចលនទ្រព្យរបស់អ្នកនឹងត្រូវបានផ្សព្វផ្សាយនៅលើទំព័រទីមួយនៃគេហទំព័រជាមួយពាក្យ “ផ្តាច់មុខជាមួយ IPS" ទាំងនេះនឹងកាន់តែងាយស្រួលសម្រាប់អ្នកជួល ឬអ្នកទិញក្នុងការស្វែងរកអចលនទ្រព្យរបស់លោកអ្នក និងចង់ដឹងព័ត៌មានបន្ថែមអំពីវា។ លើសពីនេះ ការដាក់ផ្តាច់មុខជាមួយ IPS មិនគិតថ្លៃសេវា និងមិនមានគិតថ្លៃសម្ងាត់អ្វីឡើយ ថែមទាំងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មទីផ្សារដ៏មានប្រសិទ្ធភាពទៀតផង!
ចំណុចល្អបំផុតអំពីការដាក់លក់ឬជួលផ្តាច់មុខជាមួយ IPS គឺអចលនទ្រព្យរបស់លោកអ្នកនឹងផ្សព្វផ្សាយទៅលើគេហទំព័រផ្សេងៗជាច្រើន។ IPS មានទំនាក់ទំនងជាមួយគេហទំព័រដែលមានអ្នកទស្សនាច្រើនដូចជា JustLanded, Expat.com, Khmer24, Reakh និង ListGlobally។ ដូចនេះលោកអ្នកនឹងទទួលបានសេវាទីផ្សារដ៏ទាក់ទាញសម្រាប់អតិថិជនជាតិ និងអន្តរជាតិ!
ការស្វែងរកអ្នកជួលនិងអ្នកទិញដែលត្រឹមត្រូវគឺទាមទារការយកចិត្តទុកដាក់ជាខ្លាំង។ ប្រសិនបើអ្នកមានភ្នាក់ងារអចលនទ្រព្យដែលជំនាញ ពួកគេអាចធានាថានឹងអនុវត្តយុទ្ធសាស្រ្តទីផ្សារត្រឹមត្រូវដើម្បីផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នក។ ពួកគេក៏អាចដឹងពីរបៀបផ្សព្វផ្សាយអចលនទ្រព្យទៅកាន់អតិថិជនដែលត្រឹមត្រូវ ធ្វើឱ្យវិធីនេះជាការផ្តល់ជូនដ៏ល្អឥតខ្ចោះសម្រាប់អ្នក!
ការដាក់លក់ជួលជាច្រើនជាមួយភ្នាក់ងារផ្សេងៗគ្នាអាចជារឿងដ៏ហត់នឿយ ជាពិសេសព័ត៌មានលម្អិតខ្លះអំពីអចលនទ្រព្យរបស់អ្នកនឹងអាចមិនទទួលបានការពន្យល់ត្រឹមត្រូវ។ លើសពីនេះ ពួកគេអាចគ្រប់គ្រងការលក់ជួលជាច្រើនក្នុងពេលតែមួយ ហើយមិនអាចពិនិត្យឱ្យបានច្បាស់នូវអ្នកជួល និងអ្នកទិញដែលត្រឹមត្រួវដូចភ្នាក់ងារផ្តាច់មុខនោះទេ។ ក្នុងករណីនេះ ប្រសិនបើអ្នកអ្នកផ្តាច់មុខជាមួយ IPS ពួកគេនឹងសិក្សាពីអចលនទ្រព្យរបស់លោកអ្នកយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការស្វែងរកអតិថិជនដែលត្រឹមត្រូវ។
លើសពីនេះទៅទៀត IPS Cambodia ជាប់ចំណាត់ថ្នាក់នៅលើទំព័រទីមួយនៃការស្វែងរកអចលនទ្រព្យរបស់ Google នៅក្នុងប្រទេសកម្ពុជា។ សរុបមក វិនិយោគិន អ្នកទិញ និងអ្នកជួលភាគច្រើននឹងងាកទៅរកការស្វែងរកការលក់ជួលនៅលើគេហទំព័រ IPS Cambodia ជាមុនដើម្បីស្វែងរកការអចលនទ្រព្យដ៏ត្រឹមត្រូវដែលអាចកាត់បន្ថយពេលវេលាលក់ ឬជួលអចលនទ្រព្យរបស់អ្នក។
ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនតែមួយដើម្បីជួយលោកអ្នក នឹងអនុញ្ញាតឱ្យពួកគេប្រើបច្ចេកទេសទីផ្សារបន្ថែម ដូចជាផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការផ្សព្វផ្សាយ ដោយសារនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ មានអ្នកទិញ និងអ្នកជួលចូលមើលពីរាប់ពាន់ទៅរាប់លាននាក់។
កម្មវិធីដែល IPS Cambodia ផ្សព្វផ្សាយរួមមាន Facebook, Instagram, YouTube, Google, LinkedIn និង Twitter ។ IPS ក៏មានបង់ប្រាក់ទៅលើកម្មវិធីទាំងអស់នេះ ដើម្បីឱ្យអ្នកទិញ ឬអ្នកជួលជាច្រើនអាចឃើញការផ្សព្វផ្សាយអចលនទ្រព្យរបស់លោកអ្នក។
ធ្វើការជាមួយក្រុមហ៊ុនអចលនទ្រព្យតែមួយ នឹងអនុញ្ញាតឱ្យអ្នកបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយពួកគេ។ ពួកគេនឹងយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់អចលនទ្រព្យរបស់លោកអ្នក។ វានឹងក្លាយជាទំនាក់ទំនងដែលមានអត្ថប្រយោជន៍ទៅវិញទៅមក និងកាន់តែងាយស្រួលសម្រាប់ភ្នាក់ងារក្នុងការធ្វើការជាមួយអតិថិជនដែលស្និទ្ធស្នាល។
គេហទំព័រលក់ជួលភាគច្រើន ក៏ដូចជាភ្នាក់ងារអចលនទ្រព្យមានទីផ្សារសំខាន់ៗដែលពួកគេមានជំនាញទៅលើ។ ទោះបីជាធម្មតាវាជារឿងល្អក៏ដោយ ចំនួនអ្នកជួល ឬអ្នកទិញអចលនទ្រព្យរបស់លោកអ្នកគឺមានកំណត់។ នៅពេលអ្នកចុះហត្ថលេខាផ្តាច់មុខជាមួយក្រុមហ៊ុន IPS Cambodia អចលនទ្រព្យរបស់អ្នកនឹងកាន់តែទូលំទូលាយក្នុងប្រទេស និងអន្តរជាតិ ដោយសារគេហទំព័ររបស់ IPS កាន់តែងាយស្រួលក្នុងការស្វែងរកអ្នកទិញ ឬអ្នកជួលដ៏ល្អបំផុត។
Want to have these benefits by listing exclusively with us? ទាក់ទងមកកាន់យើង to get started!
One of the biggest questions when leasing a property is: who handles repairs? Here’s a breakdown of common practices and tips for navigating these discussions.
This transaction, characterized by its confidentiality and complexity, demonstrates IPS’s unparalleled expertise and strategic approach to real estate deals.
It is important to protect your home against threats like burglary, intrusion and fire. Learn valuable safety precautions that will reduce the risk of an injury or death occurring in your home.