សម្រាប់ម្ចាស់អចលនទ្រព្យ៖ ស្វែងយល់អំពីការចុះឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស FPCS

Author: Darlyn Ann Balagot

Published: 2023-10-02

Categories: Landlord's Guide

ក្នុងនាមជាម្ចាស់អចលនទ្រព្យជួលនៅក្នុងប្រទេសកម្ពុជា ទំនួលខុសត្រូវលើការធ្វើបច្ចុប្បន្នភាពជាមួយបទប្បញ្ញត្តិ និងច្បាប់គឺមានសារសំខាន់ណាស់។

ច្បាប់មួយទាក់ទងនឹងរឿងនេះគឺ FPCS ថ្មី ស្ថិតក្រោមសារាចរណែនាំលេខ ០២៨ របស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយក្នុងខែកក្កដា ឆ្នាំ ២០១៩ ដែលកំណត់ឱ្យម្ចាស់លំនៅឋានទាំងអស់រាយការណ៍អំពីវត្តមានជនបរទេសដែលរស់នៅក្នុងអចលនទ្រព្យរបស់ពួកគាត់តាមរយៈប្រព័ន្ធអនឡាញឈ្មោះ FPCS (Foreigners Present in Cambodia System - ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា)។

យោងតាមមាត្រាទី ១៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ដំណើរការចុះឈ្មោះត្រូវបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោងគិតចាប់ពីថ្ងៃមកដល់របស់ជនបរទេស។ ម្ចាស់ផ្ទះត្រូវមានទំនួលខុសត្រូវក្នុងការបញ្ជូនព័ត៌មានចាំបាច់តាមរយៈកម្មវិធី FPCS ដែលត្រូវបានបង្កើតឡើងជាពិសេសដើម្បីគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា។

ទោះបីជាច្បាប់នេះត្រូវបានអនុវត្តមួយរយៈហើយក៏ដោយ ក៏ម្ចាស់អចលនទ្រព្យមួយចំនួននៅតែមិនទាន់ដឹងអំពីបទប្បញ្ញត្តិ និងមិនទាន់បានបំពេញកាតព្វកិច្ចរបស់ពួកគាត់តាមរយៈកម្មវិធី FPCS នៅឡើយទេ។ ដើម្បីយល់ច្បាស់ពីសារៈសំខាន់ក្នុងការអនុលោមតាមច្បាប់ថ្មីនេះ និងជៀសវាងផលវិបាកផ្នែកច្បាប់ សូមអានបន្តខាងក្រោមដើម្បីយល់ដឹងអំពីរបៀបប្រើប្រាស់កម្មវិធី FPCS ៖

  1. ទាញយក (Download) កម្មវិធី FPCS ៖
    • បើកចូលកម្មវិធី Play Store ឬ App Store នៅលើទូរស័ព្ទរបស់លោកអ្នក ( Android និង IOS users)
    • ចុចស្វែងរកពាក្យ FPCS
    • ចុចលើកម្មវិធីហើយទាញយកដោយចុចលើពាក្យ "Download" ឬ "Install"
FPCS Registration in Cambodia
  1. បង្កើត​គណនី ៖
    • បើកកម្មវិធី FPCS ហើយចុចលើប៊ូតុង "បង្កើតគណនី - Create an account"
    • ទំព័រមួយនឹងលេចឡើងហើយអ្នកត្រូវជ្រើសរើសការស្កេនតាមរយៈ លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណ របស់អ្នក
    • បញ្ចូលព័ត៌មានទំនាក់ទំនងរបស់អ្នក (ប្រើបានតែលេខទូរស័ព្ទកម្ពុជាប៉ុណ្ណោះ) និងបង្កើតពាក្យសម្ងាត់របស់អ្នក
    • លោកអ្នកនឹងទទួលបានលេខកូដតាមរយៈសារ សូមបញ្ចូលលេខកូដនោះ រួចចុច "បញ្ជាក់ - Confirm"
    • សូមផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក មុនបន្តទៅជំហានបន្ទាប់
Creating account in FPCS in Cambodia
Registering accommodation using FPCS in Cambodia
  1. ចុះបញ្ចីកន្លែងស្នាក់នៅ ឬ អចលនទ្រព្យរបស់អ្នក៖
    • បន្ទាប់ពីបង្កើតគណនីរបស់អ្នករួច សូមចូលទៅកាន់ប៊ូតុង "គណនី - Profile"
    • ចុចលើពាក្យ "បង្កើតកន្លែងស្នាក់នៅ - Create Accommodation" ដើម្បីចុះឈ្មោះអចលនទ្រព្យ ឬកន្លែងស្នាក់នៅរបស់អ្នក
    • បំពេញព័ត៌មានលម្អិតអំពីអចលនទ្រព្យរបស់អ្នក ដូចជាប្រភេទអចលនទ្រព្យ ឈ្មោះអចលនទ្រព្យ និងអាសយដ្ឋានអចលនទ្រព្យ
Registering accommodation using FPCS in Cambodia
  1. ចុះឈ្មោះជនបរទេសដែលស្នាក់នៅ៖
    បន្ទាប់​ពី​បាន​ចុះ​បញ្ជី​អចលនទ្រព្យរបស់​អ្នករួច អ្នក​អាចចុះឈ្មោះអ្នកជួល​បរទេស​បាន ដោយត្រូវការច្បាប់ចម្លងនៃលិខិតឆ្លងដែនរបស់ពួកគាត់សម្រាប់ការស្កេននៅលើកម្មវិធី
    • ទៅកាន់ទំព័រដើម (Home) ហើយចុចលើពាក្យ "ចូលស្នាក់នៅ - Check-in"
    • ទំព័រមួយនឹងលេចឡើងដែលអ្នកនឹងត្រូវស្កេនលិខិតឆ្លងដែនរបស់អ្នកជួល
    • ផ្ទៀងផ្ទាត់ព័ត៌មានលម្អិតដែលបានស្កេនពីលិខិតឆ្លងដែន
    • បំពេញកាលបរិច្ឆេទចូល កាលបរិច្ឆេទចេញ លេខបន្ទប់ កាលបរិច្ឆេទផុតកំណត់ទិដ្ឋាការរបស់ភ្ញៀវ (Visa) និងលេខទិដ្ឋាការ (Visa Number)

ទោះបីការចុះឈ្មោះនៅលើ FPCS នេះជាកាតព្វកិច្ចរបស់ម្ចាស់អចលនទ្រព្យក៏ដោយ ក៏អ្នកជួលត្រូវមានការជូនដំណឹង និងក្រើនរំលឹកដល់ម្ចាស់ផ្ទះផងដែរ ក្នុងករណីម្ចាស់ផ្ទះភ្លេចធ្វើការចុះឈ្មោះ ឬម្ចាស់ផ្ទះពុំមានការយល់ដឹងអំពីបញ្ហានេះ។

សម្រាប់ម្ចាស់អចលនទ្រព្យ ៖ ការមិនគោរពតាមកាតព្វកិច្ចនេះ អាចមានលទ្ធផលដ៏ធ្ងន់ធ្ងរ។ អាជ្ញាធរ​អាច​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​ដែល​មិន​គោរព​តាម នឹង​នាំ​ឱ្យ​មាន​ការ​ផាក​ពិន័យ​ផ្សេង​ៗ។ លើសពីនេះ រឿងនេះសំខាន់សម្រាប់ ជនបរទេស ដែលរស់នៅក្នុង អចលនទ្រព្យក្នុងប្រទេសកម្ពុជា ត្រូវដឹងថាការស្នាក់នៅរបស់ពួកគាត់អាចរងផលប៉ះពាល់ ប្រសិនបើម្ចាស់ផ្ទះខកខានមិនបានរាយការណ៍អំពីវត្តមានរបស់ពួកគាត់ ដោយសារពួកគាត់នឹងមិនអាចបន្ត ទិដ្ឋាការកម្ពុជា (Visa) ឬស្នើសុំលិខិតអនុញ្ញាតចាំបាច់ផ្សេងៗ។

It is important for both the landlords and foreigners to be aware of this new policy and to take the necessary actions in order to prevent the potential legal consequences. Meanwhile, as property managers in Cambodia real estate , IPS takes care of this process on behalf of the landlords, and for the foreign tenants of all អចលនទ្រព្យដែលយើងគ្រប់គ្រង។ .

តាមរយៈការអនុវត្តតាមគោលការណ៍នេះ លោកអ្នកមិនត្រឹមតែបំពេញកាតព្វកិច្ចក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរួមចំណែកបង្កើតសុវត្ថិភាព និងសន្តិសុខសង្គមនៅក្នុងប្រទេសកម្ពុជាផងដែរ។

អត្ថបទនេះត្រូវបានសរសេរឡើងក្នុងគោលបំណងផ្តល់នូវព័ត៌មានតែប៉ុណ្ណោះ - យើងមិនពាក់ព័ន្ធ ឬប្រឹក្សាផ្នែកច្បាប់ឡើយ។ សម្រាប់ចម្ងល់ ឬស្វែងរកជំនួយទាក់ទងនឹងកម្មវិធី FPCS សូមធ្វើការទាក់ទងទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ .

Related Articles

Property Image

Home Safety & Security in Cambodia: Tips and Key Emergency Contact Numbers

It is important to protect your home against threats like burglary, intrusion and fire. Learn valuable safety precautions that will reduce the risk of an injury or death occurring in your home.

Property Image

What Exactly is an Exclusive Listing?

Before listing your property with numerous agents, find out what exclusive listing is and why you need to do it here at IPS Cambodia.

Property Image

Basic Conditions for Building in Cambodia

Looking to build in Cambodia? Discover the maximum building height and land area ratio with our guide.

WhatsApp
WhatsApp
Telegram
Telegram
Facebook
Facebook Messenger
Line
LINE
WeChat
WeChat: ipscambodiakh
Phone
Email
Chat Support
Location
Talk to us
🇬🇧
English
🇫🇷
Française
🇪🇸
Español
🇩🇪
Deutsch
🇯🇵
日本語
🇰🇷
한국인
🇨🇳
中國人
🇹🇭
ไทย
Change Language