៣ កត្តាសំខាន់ៗដែលប៉ះពាល់ដល់តម្លៃអចលនទ្រព្យ

Author: IPS Cambodia

Published: 2022-10-10

Categories: Selling

Whether you’re planning to invest in real estate properties or you want to increase your portfolio by buying more, one of the things you need to factor in this decision is the property value. Considering that real estate is always a great investment option, knowing what factors can affect the value of a property allows you to force appreciation and try to avoid depreciation.

ស្វែងយល់ពីកត្តាសំខាន់ៗចំនួនបីដែលអាចប៉ះពាល់ដល់តម្លៃនៃអចលនទ្រព្យនៅខាងក្រោម៖

ទីតាំង

ទីតាំងគឺជាកត្តាចម្បងដែលត្រូវពិចារណានៅក្នុងតម្លៃអចលនទ្រព្យ ដោយសេដ្ឋកិច្ច និងទីផ្សារជុំវិញក្នុងតំបន់អាចកើនឡើង ឬថយចុះ។

ឧទាហរណ៍ ប្រសិនបើអចលនទ្រព្យស្ថិតនៅក្នុងតំបន់ដែលមានអាជីវកម្មរីកចម្រើន ងាយស្រួលធ្វើដំណើរចេញចូល និងការកម្សាន្តផ្សេងៗ ដូចជាទីក្រុងភ្នំពេញ នោះតម្លៃអចលនទ្រព្យនឹងខ្ពស់ជាមធ្យម។ ម៉្យាងវិញទៀត ប្រសិនបើអចលនទ្រព្យស្ថិតនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍ នោះតម្លៃក៏ទាបជាងតំបន់ផ្សេងទៀតផងដែរ។

លើសពីនេះ ប្រសិនបើអ្នកចង់វិនិយោគលើអចលនទ្រព្យ អ្នកមិនចាំបាច់ទិញពីតំបន់ដែលមានតម្លៃខ្ពស់ក៏បាន។ អ្នកអាចទិញអចលនទ្រព្យពីតំបន់ដែលមានតម្លៃទាប ដែលនឹងមានការអភិវឌ្ឍនៅពេលប៉ុន្មានឆ្នាំខាងមុខ ដូចនេះការវិនិយោគរបស់អ្នកនឹងកើនឡើងតាមពេលវេលា។

ទំហំ

ទំហំ​នៃ​អចលនទ្រព្យ​ក៏ជា​កត្តា​ដ៏សំខាន់ដែលជះឥទ្ធិពលដល់​តម្លៃផងដែរ​ ​​​​​​​។ យ៉ាងណាមិញ អចលនទ្រព្យដែលមានទំហំតូច — គិតទាំងទីតាំង — តម្លៃរបស់វាកាន់តែទាប — ដូចគ្នាទៅនឹងអចលនទ្រព្យទំហំធំដែរ។ តម្លៃផ្ទះជាធម្មតាត្រូវបានដាក់ក្នុងមួយម៉ែត្រការ៉េ ឬមួយហ្វីត ដូចនេះអ្នកត្រូវដឹងពីតម្លៃមធ្យមនៃផ្ទះស្រដៀងគ្នានៅក្នុងតំបន់នេះ ដើម្បីកំណត់ថាតើអចលនទ្រព្យដែលអ្នកចង់វិនិយោគមានតម្លៃសមរម្យឬអត់។

បន្ថែមពីនេះ កន្លែងទំនេរដែលអាចប្រើបាននៅក្នុងអចលនទ្រព្យក៏សំខាន់ផងដែរ។ ឧទាហរណ៍ ប្រសិនបើផ្ទះមានចំណតយានយន្ត បន្ទប់ក្រោមដី បន្ទប់សម្រាប់ភ្ញៀវ និងកន្លែងផ្សេងៗទៀត នោះតម្លៃអចលនទ្រព្យក៏កើនឡើងតាមនោះដែរ។

ការថែទាំ និង កែលម្អ

អ្វីដែលអ្នកធ្វើជាមួយអចលនទ្រព្យបន្ទាប់ពីធ្វើការវិនិយោគលើវាអាចមានឥទ្ធិពលលើតម្លៃរបស់វា ដោយអាចកើនឡើង ឬថយចុះ។ ប្រសិនបើឧបករណ៍ គ្រឿងបរិក្ខារ ឬរបស់របរផ្សេងទៀតត្រូវការជួសជុល សូមប្រាកដថាត្រូវជួសជុលវាឱ្យបានលឿន ហើយបន្តថែរក្សាគុណភាពផ្ទះឱ្យនៅដដែល។

ម្យ៉ាងទៀត ការថែទាំតែមួយមុខមិនគ្រប់គ្រាន់សម្រាប់ធ្វើឱ្យអចលនទ្រព្យកើនតម្លៃបានច្រើននោះទេ លោកអ្នកគួរតែធ្វើការកែលម្អឱ្យប្រសើរជាងមុន។ អចលនទ្រព្យជាច្រើនកំពុងត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ជាមួយនឹងការរចនាបែបទំនើប និងទាន់សម័យ ដូចនេះកែលម្អនូវឧបករណ៍ប្រើប្រាស់ ការជួសជុលផ្នែកនៃផ្ទះ និងអ្វីៗជាច្រើនទៀតជារឿងល្អ។ មិនត្រឹមតែប៉ុណ្ណោះទេ ការបន្ថែមបរិក្ខារដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ និងកន្លែងផ្សេងៗទៀតនៅក្នុងអចលនទ្រព្យក៏នឹងរួមចំណែកដល់ការកើនតម្លៃនៃអចលនទ្រព្យផងដែរ។

Related Articles

Property Image

Navigating Complex Land Acquisition in Cambodia: A Case Study by IPS

This transaction, characterized by its confidentiality and complexity, demonstrates IPS’s unparalleled expertise and strategic approach to real estate deals.

Property Image

What Exactly is an Exclusive Listing?

Before listing your property with numerous agents, find out what exclusive listing is and why you need to do it here at IPS Cambodia.

Property Image

Selling Mistakes That Can Lower Your Property Value

Get the accurate value of your property by making sure you know what selling mistakes to avoid. Find out here.

WhatsApp
WhatsApp
Telegram
Telegram
Facebook
Facebook Messenger
Line
LINE
WeChat
WeChat: ipscambodiakh
Phone
Email
Chat Support
Location
Talk to us
🇬🇧
English
🇫🇷
Française
🇪🇸
Español
🇩🇪
Deutsch
🇯🇵
日本語
🇰🇷
한국인
🇨🇳
中國人
🇹🇭
ไทย
Change Language