ទីក្រុងសៀមរាបជាបេះដូងនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយមានតំបន់ និងរបស់គួរឱ្យចាប់អារម្មណ៍ជាច្រើនផ្តល់ជូនអ្នកក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរ។ មិនត្រឹមតែមានភាពសម្បូរបែបនៃសកម្មភាពវប្បធម៌ និងទីតាំងស្ថាបត្យកម្មប៉ុណ្ណោះទេ អាជីវកម្មនៅទីនេះក៏រីកចម្រើនជារៀងរាល់ឆ្នាំផងដែរ! បន្ទាប់ពីរាជធានីភ្នំពេញដែលជាតំបន់សកម្មភាពសេដ្ឋកិច្ច សៀមរាបកំពុងអភិវឌ្ឍអគារអចលនទ្រព្យដែលធ្វើឱ្យខេត្តនេះនឹងខិតទៅរកភាពប្រសើរជាងក្នុងពេលឆាប់ៗនេះ។
To know more about the new and ongoing real estate developments in Siem Reap that will make life more convenient, read the list below:
មន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី កំពុងត្រូវបានបង្កើតឡើង ដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ និងផ្តល់សេវាគុណភាពខ្ពស់។ ជាអគារបួនជាន់ដែលនឹងមានគ្រែចំនួន 220 សម្រាប់អ្នកជំងឺ។ មន្ទីរពេទ្យនេះក៏នឹងមានបន្ទប់សង្គ្រោះបន្ទាន់ និងអាចផ្តល់សេវាវះកាត់ឯកទេសផងដែរ។
គម្រោងអចលនទ្រព្យនេះត្រូវបានប្រើប្រាស់ជំនួយមូលនិធិចំនួន 19 លានដុល្លារ ដែលផ្តល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ មន្ទីរពេទ្យនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់ និងអាចចាប់ផ្តើមផ្តល់សេវាកម្មបាននៅចុងឆ្នាំ 2023។ គិតត្រឹមខែធ្នូ ឆ្នាំ 2021 គម្រោងនេះមានពិធីបើកការដ្ឋានសាងសង់រួចហើយ ដែលដឹកនាំដោយប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត គ្រួស សារ៉ាត់ និងលោក Kamei Haruko ជាប្រធានតំណាងការិយាល័យ JICA កម្ពុជា។
គម្រោងផ្លូវ 38 ខ្សែភ្ជាប់ប្រព័ន្ធផ្លូវធំៗជាមួយផ្លូវចំនួន 38 នៃសង្កាត់ទាំង 12 ក្នុងខេត្តសៀមរាប ដើម្បីជួយសម្រួលចរាចរណ៍ និងធ្វើឱ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ក្រៅពីធ្វើឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរដោយយានយន្ត គម្រោងនេះក៏នឹងផ្តល់កន្លែងសម្រាប់អ្នកដំណើរថ្មើរជើងដោយបន្ថែមផ្លាកសញ្ញាផ្លូវសុវត្ថិភាព ចិញ្ចើមផ្លូវ និងជាច្រើនទៀត។ បន្ថែមពីនេះ ចិញ្ចើមផ្លូវតាមដងស្ទឹងសៀមរាប ក៏នឹងត្រូវកែលម្អផងដែរ។
គម្រោងនេះដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020។ មានថវិកាចំនួន 140 លានដុល្លារសម្រាប់តភ្ជាប់ផ្លូវចំនួន 38 និងថវិកាបន្ថែមចំនួន 9 លានដុល្លារទៀតដើម្បីកែលម្អប្រព័ន្ធលូ និងប្រព័ន្ធទឹកភ្លៀង។
គិតត្រឹមខែធ្នូ ឆ្នាំ 2021 គម្រោងនេះត្រូវបានរួចរាល់បាន 92.72% ហើយ ក៏រំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះផងដែរ។
គម្រោងផ្លូវល្បឿនលឿនពីសៀមរាបទៅបាត់ដំបងទើបតែត្រូវបានអនុម័តដើម្បីតភ្ជាប់ និងធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរយ៉ាងលឿនរវាងខេត្តទាំងពីរនេះ។ គម្រោងនេះនឹងតភ្ជាប់ផ្លូវ 69 គីឡូម៉ែត្រជាមួយគ្នា មិនត្រឹមតែខេត្តសៀមរាប និងបាត់ដំបងប៉ុណ្ណោះទេ ប៉ុន្តែក៏មានខេត្តបន្ទាយមានជ័យផងដែរ។
កិច្ចសហការស្រាវជ្រាវរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនបានបង្ហាញថា គម្រោងនេះគឺចាំបាច់ ហើយអាចចាប់ផ្តើមសាងសង់នៅឆ្នាំ 2025។ យ៉ាងណាក៏ដោយ បើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះអាចចាប់ផ្តើមសាងសង់នៅឆ្នាំ 2023 ឬ 2024 ដោយអាស្រ័យលើថវិកាដែលមិនទាន់បានកំណត់។
គម្រោងពង្រីកផ្លូវជាតិលេខ 6 ពីក្រុងស្គន់ទៅខេត្តសៀមរាបជាបួនគន្លងត្រូវបានអនុម័តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយថវិការបស់គម្រោងមិនទាន់ត្រូវបានកំណត់នៅឡើយ គម្រោងនេះត្រូវបានគេរំពឹងថានឹងជួយធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលទៅវិញទីមករវាងខេត្តសៀមរាប និងស្គន់។
បច្ចុប្បន្ន ប្រធានក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងនេះកំពុងបន្តសិក្សាបន្ថែមទៀត។ លើសពីនេះ នៅពេលដែលគម្រោងនេះត្រូវបានដាក់ឱ្យដំណើរការ ការសាងសង់នឹងធ្វើឡើងជាពីរដំណាក់កាល ដោយផ្នែកស្គន់ដល់កំពង់ធំ នឹងពង្រីកពីពីរទៅបួនគន្លង។ ដំណាក់កាលមួយទៀតដំណើរការពីខេត្តកំពង់ធំទៅខេត្តសៀមរាបនឹងពង្រីកបួនគន្លង។
គម្រោងពង្រីកផ្លូវជាតិលេខ 6 ដែលចាប់ផ្តើមពីសណ្ឋាគារសុខា ដល់ចំណុចប្រសព្វប្រលានយន្តហោះ នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ទាំងនោះ។ ផ្លូវនេះត្រូវបានពង្រីកជាប្រាំមួយឆ្លង 5.8 គីឡូម៉ែត្រតភ្ជាប់សណ្ឋាគារទៅចំណុចប្រសព្វ។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយមានជំនួយកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គិតត្រឹមខែមិថុនា ឆ្នាំ 2021 គម្រោងនេះបានរួចរាល់បាន 50% ហើយ។
អាកាសយានដ្ឋានសៀមរាបថ្មីកំពុងសាងសង់នៅឃុំតាយ៉ែក ស្រុកសូទ្រនិគម។ អាកាសយានដ្ឋាននេះនឹងធ្វើឱ្យការធ្វើដំណើរទៅ និងមកខេត្តសៀមរាបមានភាពងាយស្រួលជាងមុន ដោយសារវាត្រូវបានគេរំពឹងថានឹងអាចផ្ទុកអ្នកដំណើរបាន 10 លាននាក់នៅឆ្នាំ 2030 និង 20 លាននាក់នៅឆ្នាំ 2050។
គម្រោងនេះត្រូវបានអនុម័តដោយរដ្ឋាភិបាល ដោយមានជំនួយពីក្រុមហ៊ុន យូនណាន អ៊ីនវេសមេន ហូលឌីង ក្នុងខែតុលា ឆ្នាំ 2017 ។ អាកាសយានដ្ឋានខេត្តសៀមរាបថ្មីនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2023។ លើសពីនេះ បើយោងតាមប្រធានក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI)នៅកម្ពុជា លោក Lu Wei ត្រូវបានរំពឹងថា ព្រលានយន្តហោះនេះនឹងសម្រេចបាន 67% នៅចុងឆ្នាំ 2021។
សួនសត្វព្រៃ និងអាងចិញ្ចឹមត្រីថ្មីដែលមានឈ្មោះថា ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ គឺជាគម្រោងមួយដែលត្រូវបានរចនាឡើងដើម្បីជាកន្លែងកំសាន្ត និងទាក់ទាញមួយក្នុងខេត្តសៀមរាប។ គម្រោងនេះដឹកនាំដោយក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឺឃ្វារៀម ជាមួយនឹងថវិកាចំនួន 18 លានដុល្លារសម្រាប់ការសាងសង់ដំណាក់កាលទីមួយ និង 52 លានដុល្លារសម្រាប់ដំណាក់កាលទីពីរ និងទីបី។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបើកជាសាធារណៈនៅឆ្នាំ 2022។
Phnom Penh’s Weekend Walking Street transforms the riverside into a lively pedestrian zone, boosting tourism, local businesses, and sustainability.
Wat Bo Village is blossoming as Siem Reap’s newest cultural hub, perfect for those looking to experience rich heritage and vibrant community life.