ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប កំពុងស្ថិតក្រោមដំណាក់កាលស្នើសុំធ្វើការសិក្សា

Author: IPS Cambodia

Published: 2022-12-07

Categories: Cambodia News

នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ឆ្លៀតឱកាស​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅ​ទីស្ដីការក្រសួង​សាធារណការ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាមានក្រុមហ៊ុនឯកជនចំនួនបួនស្នើសុំសិទ្ធិសិក្សាលើគម្រោងការសាងសង់ ផ្លូវល្បឿនលឿន ពី រាជធានីភ្នំពេញ ទៅ ខេត្តសៀមរាប

លទ្ធផលនៃការសិក្សារបស់ក្រុមហ៊ុនទាំងនោះមិនទាន់ផ្ដល់ជូនមកកាន់ក្រសួងសាធារណការនៅឡើយទេ តែឯកឧត្តមរំពឹងយ៉ាងខ្ពស់ថា ថ្ងៃអនាគតកម្ពុជានឹងមានផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅសៀមរាប ដូច ភ្នំពេញទៅក្រុងព្រះសីហនុដែរ ដោយលោកមានប្រសាសន៍ថា៖ « ខ្ញុំជឿជាក់ថា ថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាបផងដែរ »

Planned Phnom Penh-Siem Reap Highway

សូមបញ្ជាក់ថា ផ្លូវ​ល្បឿន​លឿនដំបូងគេបង្អស់នៅកម្ពុជាគឺពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលមានប្រវែង ១៦៨គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារ ត្រូវបានបើកដំណើរការឱ្យប្រើប្រាស់នៅថ្ងៃទី​ ០១ វិច្ឆិកា ឆ្នាំ២០២២ កន្លងមកនេះ។ លើសពីនេះ បច្ចុប្បន្នក្រសួងសាធារណការក៏កំពុងចរចាជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ (CRBC) របស់ចិន ក្នុងការសាងសង់ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង ដែលគ្រោងសាងសង់នៅឆ្នាំ២០២៣ ក្រោមទុនវិនិយោគជាង ១៧០០លានដុល្លារផងដែរ។

តើលោកអ្នកគិតថាគម្រោងនេះនឹងអាចកើតឡើងដែរឬទេ?

You might like: Phnom Penh-Sihanoukville Expressway: Everything you need to know

Related Articles

Property Image

Phnom Penh’s Riverside Gets a Major Upgrade with Walking Street Launch

Phnom Penh’s Weekend Walking Street transforms the riverside into a lively pedestrian zone, boosting tourism, local businesses, and sustainability.

Property Image

Wat Bo Village: Siem Reap’s New Cultural Hub and Tourist Destination

Wat Bo Village is blossoming as Siem Reap’s newest cultural hub, perfect for those looking to experience rich heritage and vibrant community life.