ព័ត៌មានទាំងអស់អំពីការទិញផ្ទះនៅក្នុងបុរីនៅប្រទេសកម្ពុជា

Author: IPS Cambodia

Published: 2021-09-25

Categories: Buying, Property Market news, Travel Guide

មានកត្តាជាច្រើនដែលត្រូវពិចារណានៅពេលអ្នកកំពុងចំណាយលើអចលនទ្រព្យជួល មិនថាសម្រាប់ការវិនិយោគ ឬសម្រាប់អ្នកដើម្បីតាំងទីលំនៅនោះទេ។ កត្តាមួយក្នុងចំណោមកត្តាទាំងនេះដែលជាទូទៅតែងតែត្រូវបានមើលរំលងគឺ សុវត្ថិភាព នេះហើយជាមូលហេតុដែលខុនដូដែលមានសន្តិសុខ 24 ម៉ោងមានឱកាសលក់ដាច់ខ្ពស់ ប៉ុន្តែប្រសិនបើអ្នកកំពុងស្វែងរកអចលនទ្រព្យផ្សេងទៀតដែលវាមានសុវត្ថិភាពផងដែរនោះ អ្នកអាច Borey Properties for Sale .

អ្វីទៅជាបុរី?

បុរីអភិវឌ្ឍន៍ ឬអាចហៅសាមញ្ញថា បុរី គឺជាសហគមន៍ ដែលបង្កើតឡើងដោយក្រុមហ៊ុនសាងសង់ដែលមានអាជ្ញាប័ណ្ណមួយ។ នៅក្នុងសហគមន៍ មានអចលនទ្រព្យជាច្រើនដោយអាស្រ័យលើប្រភេទបុរីដែលមានដូចខាងក្រោម៖

Most of the houses listed above are popular to Cambodians, making it an attractive real estate property to live or invest in. Additionally, the properties within Boreys—while they could be similar in type to each other—can still vary in terms of room, price, and square metre. Choosing which property to buy depends on the needs of investors like you.

ម្យ៉ាងទៀត ទីធ្លាសាធារណៈក្នុងបុរីអាចរួមមាន សួនកុមារ សួនច្បារ ផ្សារ ហាងទំនិញ ឬសូម្បីតែកន្លែងហាត់ប្រាណ។ ដោយសារបុរីមានសន្តិសុខ 24 ម៉ោងស្រដៀងនឹងខុនដូ និងវិធានការសន្តិសុខផ្សេងទៀត សុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលរស់នៅក្នុងសហគមន៍ត្រូវបានធានា។

ភាពស្របច្បាប់នៃបុរី៖ ពីរកត្តាដែលគួរពិចារណា

ប្រជាប្រិយភាពនៃបុរីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសចាប់តាំងពីអ្នកផ្គត់ផ្គង់មានចំនួនច្រើនជាងមុន។ របាយការណ៍ដែលចេញផ្សាយដោយ Knight Frank បានបង្ហាញថា នៅក្នុងឆ្នាំ 2018 មានបុរីត្រឹមតែ 126 ប៉ុណ្ណោះក្នុងប្រទេស ជាមួយនឹង 46,197 យូនីតនៅក្នុងនោះ។ ដោយគិតត្រឹមត្រីមាសទីពីរនៃឆ្នាំ 2019 បុរីបានកើនឡើងដល់ 131 ជាមួយនឹង 51,278 យូនីត។ មុនពេលអ្នកចាប់ផ្តើមស្វែងរកយូនីតដែលត្រឹមត្រូវនៅក្នុងបុរីសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា អ្នកគួរពិចារណាពីចំណុចចម្បងពីរខាងក្រោមនេះ ៖

កម្មសិទ្ធិប្លង់

នៅពេល ទិញអចលនទ្រព្យក្នុងបុរីនៅក្នុងប្រទេសកម្ពុជា អ្នកអាចទិញវាបានដោយប្រើប្លង់បីប្រភេទដូចខាងក្រោមៈ

ឯកសារច្បាប់របស់បុរី

ដោយបុរីត្រូវឆ្លងកាត់ការចុះបញ្ជីត្រឹមត្រូវដើម្បីបញ្ជាក់ជាបុរី។ មានឯកសារមួយចំនួនដែលអ្នកអាចពិនិត្យមើលថាតើការអភិវឌ្ឍន៍ដែលអ្នកចង់វិនិយោគបានអនុវត្តតាមទម្រង់ដែរឬទេ៖

ការអភិវឌ្ឍន៍បុរីត្រូវការប្លង់រឹងសម្រាប់ដីទាំងមូល ឬតំបន់ដែលសហគមន៍របស់ពួកគេឈរជើង។ នេះច្រើនតែហៅថាប្លង់មេក្នុងបុរី រាល់យ៉ូនីតទាំងអស់សុទ្ធតែមានប្លង់រឹង។

ពិនិត្យមើលថាតើអ្នកបង្កើតគម្រោងមានប្លង់រឹងទាំងពីរ ដើម្បីធានាថាអ្នកកំពុងតែទិញនូវគម្រោងអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាពដែរឬទេ។

សូមចំណាំថា បុរីមួយចំនួនក៏ផ្តល់ប្លង់ទន់នៅពេលលក់យូនីតនៅក្នុងសហគមន៍។ នេះមិនមែនជាបញ្ហាទេ ព្រោះប្រសិនបើមានប្លង់រឹង មានន័យថាបុរីស្របច្បាប់ ហើយអ្នកបង្កើតគម្រោងអាចធ្វើប្លង់រឹងសម្រាប់យូនីតផ្សេងទៀត យោងតាមបុគ្គលិកកម្ចីរបស់ធនាគារអេស៊ីលីដា លោក ចេង សុខនៅ។

ក្រុមហ៊ុនសាងសង់ ឬអ្នកបង្កើតគម្រោងបុរី ត្រូវចុះបញ្ជីឈ្មោះសុំសេចក្តីអនុញ្ញាតិប្រើប្រាស់សញ្ញាពាណិជ្ជកម្មក្នុងនាមជាក្រុមហ៊ុនកម្ពុជា មុននឹងបង្កើតសហគមន៍ផ្ទាល់ខ្លួន។ ការចុះឈ្មោះក្រុមហ៊ុនគឺជារឿងចាំបាច់ ដូច្នេះអ្នកត្រូវប្រាកដថាបានពិនិត្យមើលឱ្យល្អ។

មុន​ពេល​ចាប់​ផ្តើម​ការ​សាង​សង់​ក្នុង​ការ​អភិវឌ្ឍ​បុរី ក្រសួង​រៀបចំ​ដែនដី​នៅ​កម្ពុជា​ត្រូវ​អនុម័ត​លើ​ផែនការមេ​នៃ​ការ​អភិវឌ្ឍ។ ប្រសិន​បើ​គេ​ទទួល​បាន​ការ​យល់​ព្រម នោះ​ពួក​គេ​នឹងអាចបន្ត​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​សំណង់។ ប្រសិនបើអ្នកចង់ពិនិត្យមើលថាតើផែនការមេត្រូវបានអនុម័តទេ អ្នកអាចស្នើសុំអ្នកបង្កើតគម្រោងបង្ហាញ ឬផ្តល់ឱ្យអ្នកនូវច្បាប់ចម្លងមួយ។

បន្ទាប់ពីការអនុម័តនៃផែនការមេ អាជ្ញាប័ណ្ណសំណង់គឺចាំបាច់។ ក្រសួង​រៀបចំ​ដែនដី ធ្វើ​ការ​ចុះ​ពិនិត្យ​ផ្ទៃ​ក្រោយ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ឱ្យ​ឃើញ​ថាក្រុមហ៊ុន​សំណង់​​នឹង​សាងសង់​បុរី ដោយ​ធានា​គុណភាព​នៃ​យូនីត​ក្នុង​ការ​អភិវឌ្ឍ​នោះ។

ជាចុងក្រោយ អាជ្ញាប័ណ្ណបុរីគឺចាំបាច់ ដែលអាចទទួលបាននៅពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុម័តគម្រោងអភិវឌ្ឍន៍ ឯកសារ និងគុណភាព។

តើអ្នកគួរទិញអចលនទ្រព្យនៅក្នុងបុរីដែរឬទេ?

អាចនិយាយបានថា ការ​ទិញ​អចលន​ទ្រព្យ​ក្នុង​បុរី​នៅ​កម្ពុជា​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្អមួយ។ អ្នកមិនត្រឹមតែអាចធានាសុវត្ថិភាពរបស់អ្នកប៉ុណ្ណោះទេ អ្នកថែមទាំងមានទ្រព្យសម្បត្តិជារបស់អ្នក - ពីយូនីតរហូតដល់ដីដែលអចលនទ្រព្យបានសាងសង់នៅលើ។

លើសពីនេះ ទីផ្សារសម្រាប់អ្នកជួលដែលកំពុងស្វែងរកអចលនទ្រព្យនៅក្នុងបុរីបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងចំនួនប្រជាពលរដ្ឋដែលមានវណ្ណៈកណ្តាលរស់នៅក្នុងសហគមន៍ទាំងនេះ។ នេះមានន័យថា ប្រសិនបើអ្នកមានគម្រោងជួលអចលនទ្រព្យដែលអ្នកចង់វិនិយោគ នោះអ្នកមានអ្នកជួលដ៏ច្រើនដែលមានសក្តានុពលអាចទទួលបានប្រាក់ចំណេញខ្ពស់។

គម្រោងអភិវឌ្ឍន៍បុរីច្រើនតែប្រមូលផ្តុំនៅខាងក្រៅទីក្រុងភ្នំពេញ ដោយសារតំបន់ធំត្រូវការជាចាំបាច់ដើម្បីអភិវឌ្ឍសហគមន៍ដែលមានសុវត្ថិភាព។ កម្រោងទាំងនេះភាគច្រើនក៏មាននៅជិតទីក្រុងជាមួយនឹងកន្លែងទាក់ទាញសំខាន់ៗនៅក្បែរនោះដូច្នេះវានឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការចាប់ផ្តើម ស្វែងរកបុរីដ៏ត្រឹមត្រូវដែលអ្នកចង់ទិញ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកផ្ទះក្នុងក្តីសុបិន្តឱ្យត្រឹមត្រូវ សូមស្វែងរកតាមរយៈការលក់ជួលដែលមាននៅអាយភីអេស! (IPS Cambodia) ស្វែងរកផ្ទះដែលសក្តិសមសម្រាប់អ្នកឥឡូវនេះ!

Related Articles

Property Image

New Property Tax Incentives Now in Effect for 2025

New property tax incentives in Cambodia offer stamp duty exemptions and deductions for home buyers in 2025, making homeownership more affordable.

Property Image

How to Get a Retirement VISA in Cambodia?

Discover how to obtain a Cambodian retirement visa effortlessly. Learn about the requirements, application process, and top retirement destinations in Cambodia.

WhatsApp
WhatsApp
Telegram
Telegram
Facebook
Facebook Messenger
Line
LINE
WeChat
WeChat: ipscambodiakh
Phone
Email
Chat Support
Location
Talk to us
🇬🇧
English
🇫🇷
Française
🇪🇸
Español
🇩🇪
Deutsch
🇯🇵
日本語
🇰🇷
한국인
🇨🇳
中國人
🇹🇭
ไทย
Change Language