បុរីទំនើបៗទាន់សម័យ និងទីតាំងរបស់វា

Author: Mizpah Castro Maulit

Published: 2021-09-02

Categories: Buying, Property Market news, Travel Guide

សំដៅដល់ការរស់នៅជាសហគមន៍នាពេលបច្ចុប្បន្ននេះ ពាក្យ “បុរី" មានតាំងពីសម័យបុរាណមកម្ល៉េះ ដោយវាត្រូវបានប្រើប្រាស់ដើម្បីតំណាងឲ្យរាជាណាចក្រ ឬប្រទេសណាមួយ ហើយនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩០០ ពាក្យនេះត្រូវបានគេប្រើសម្រាប់សំដៅដល់ទីក្រុង ឬខេត្ត។

Everything about Borey in Cambodia evolved throughout the French Colonial era inching closer towards the concept of a clean and secure community environment. Present-day, it is synonymous among marketers with an urbanized version of communal village life.

Today’s Boreys may be likened to compounds of semi-detached houses in Singapore, or the suburbs of North America. They offer landed housing, common outdoor facilities and smaller-scale establishments, and security (especially for gated developments).

ការអភិវឌ្ឍបុរីផ្តល់ជូននូវការរួមបញ្ចូលគ្នារវាងបន្ទប់ជួលបែបក្លាសិក និងខុនដូបែបអឺរ៉ុបជាមួយនឹងការបំពាក់គ្រឿងបរិក្ខារទំនើប។ ក្នុងចំណោមប្រជាជនខ្មែរដែលមានជីវភាពសមល្មម កំពុងតែសម្រុកទិញប្រភេទលំនៅឋានផ្សេងៗទៅតាមការពេញនិយម និងតម្រូវការរបស់ពួកគេ។

ការរស់នៅជាសហគមន៍ត្រូវបានព័ទ្ធជុំវិញដោយវីឡាទោល វីឡាភ្លោះ ឬវីឡាកូនកាត់ ផ្ទះពីរល្វែងភ្ជាប់គ្នា និងផ្ទះអាជីវកម្ម។ ដូច្នេះហើយទើបក្រុមហ៊ុនជាច្រើនបង្កើតឡើងដើម្បីអាចបំពេញតាមតម្រូវការយ៉ាងធំទូលាយនៃបែបបទតាមតម្រូវការក្នុងការរស់នៅ និងតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

ជាទូទៅអតិថិជនតែងតែមាននូវគំរូសម្រាប់មើលពីទំហំផ្ទះ ចំនួនបន្ទប់ និងតារាងតម្លៃដើម្បីស្វែងយល់។ លើសពីនេះទៅទៀត ទំហំផ្ទៃដីដែលធំល្វឹងល្វើយអាចឲ្យលោកអ្នកប្រើប្រាស់កន្លែងកម្សាន្ត កន្លែងលេងសម្រាប់កុមារ និងផ្សារនៅក្នុងគម្រោងអភិវឌ្ឍន៍ទាំងនេះ។

ហេដ្ឋារចនាសម្ព័ន្ធលំដាប់ខ្ពស់ និងសន្តិសុខសុវត្ថិភាពបែបឯកជន បានធ្វើឲ្យបុរីក្លាយជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសាររបស់លោកអ្នកដែលចង់រស់នៅតាមបែបសម័យទំនើបនៅក្នុងប្រទេសកម្ពុជា។

តើវាសក្ដិសមសម្រាប់ការវិនិយោគទេ?

ដោយសារតែប្រជាជនកម្ពុជានៅតែមានតម្រូវការផ្ទះដែលមានគុណភាពខ្ពស់ តម្លៃទីផ្សារបាននឹងកំពុងកើនឡើងជាលំដាប់។ ជាងនេះទៅទៀត នៅឆមាសទី ១ ឆ្នាំ ២០១៩ ផ្ទះបុរីមានចំនួន ៥១.២៧៨ យូនីត និងបុរីសរុបចំនួន ១៣១ ។

ការផ្គត់ផ្គង់អចលនទ្រព្យបានបន្តកើនឡើងជាមួយនឹងគម្រោងថ្មីចំនួន ២១ ដែលបានបើកដំណើរការនៅទូទៅក្នុងខណ្ឌទាំង ៩ នៃរាជធានីភ្នំពេញ ក្នុងកំឡុងឆ្នាំ ២០២០ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីតក៏ដោយ។

Boreys in Cambodia

ទោះជាយ៉ាងនេះក្ដី វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាជម្រើសដែលមានផ្តល់ជូននោះស្ទើរតែគ្រប់ក្រុមមនុស្សទាំងអស់។ ការស្ទង់មតិអចលនទ្រព្យកម្ពុជា ឆ្នាំ២០២១ បានរកឃើញថា អ្នកដែលមានថវិកាក្រោម ៥ ម៉ឺនដុល្លារ ដល់អ្នកដែលអាចមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃ ៣០ ម៉ឺនដុល្លារ និងខ្ពស់ជាងនេះ តែងតែមានផ្ទះបុរី ឬយូនីត ដែលត្រូវនឹងកម្រិតថវិការបស់ពួកគេ។

វាបង្ហាញពីភាពខុសៗគ្នាទាក់ទងនឹងទៅនឹងការដាក់តម្លៃនៃបុរីទាំងនោះ។ គន្លឹះសំខាន់ៗការពិចារណារួមមាន៖

បន្ថែមពីលើការរស់នៅតាមបែបជាក់លាក់ទៅលើតម្រូវការ និងចំណង់ចំណូលចិត្តរបស់ខ្លួន វាមានភាពប្រាកដប្រជា ដែលលោកអ្នកអាចពិចារណាទៅលើកត្តាទាំងនេះនៅពេលទិញបុរី។ ការទទួលយកសេវាកម្មវាយតម្លៃប្រកបដោយវិជ្ជាជីវៈអាចជួយសន្សំពេលវេលា និងការខិតខំប្រឹងប្រែងរបស់លោកអ្នកបានយ៉ាងច្រើន។

បើទោះបីជាបុរីខ្លះមានចម្ងាយឆ្ងាយទៅកាន់ទីប្រជុំជនក្នុងទីក្រុង ហើយការពង្រីកទីក្រុងភ្នំពេញ គឺជាសញ្ញាមួយដែលបង្ហាញថាតំបន់ឆ្ងាយៗទាំងនេះកំពុងតែរង់ចាំការរីកលូតលាស់នៃសហគ្រាសពាណិជ្ជកម្មតូចធំដើម្បីបំពេញចន្លោះខ្វះខាតនៃការរស់នៅបែបសហគមន៍នៅក្នុងប្រភេទលំនៅឋានដែលកំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័ស។

ដោយឡែក ទីផ្សារបុរីនៅក្នុងខេត្តសៀមរាបក៏មានលក្ខណៈដូចគ្នានេះដែរ។ សៀមរាបបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតក្នុងប្រទេស ដែលត្រូវបានគេរំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រហាក់ប្រហែលនឹងទីក្រុងភ្នំពេញផងដែរ។

ដោយផ្អែកលើការរីកធំជាលំដាប់ និងយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងដ៏សំខាន់ៗរបស់ប្រទេសការបង្កើតបុរី និងគម្រោងអភិវឌ្ឍន៍ថ្មីៗ អាចរំពឹងថានឹងមានការកើនឡើងនូវតម្លៃយ៉ាងច្រើននៅឆ្នាំខាងមុខនេះ។

អ្វីដែលយើងត្រូវដឹង ?

ក្នុងចំណោមប្រភេទប្លង់កម្មសិទ្ធិផ្សេងៗនៅក្នុងប្រទេសកម្ពុជា ប្លង់រឹង LMAP ត្រូវបានចាត់ទុកថាជាប្រភេទដែលមានសុវត្ថិភាពបំផុត។ ដូច្នេះវាជាការល្អក្នុងការស្នើសុំប្លង់នេះពីម្ចាស់គម្រោងដើម្បីការពារអចលនទ្រព្យដែលជាទ្រព្យសម្បត្តិរបស់លោកអ្នកនាពេលអនាគត។

នៅពេលដែលត្រូវបានទូទាត់ មានរឿងជាច្រើនដែលលោកអ្នកត្រូវដឹងនៅពេលធ្វើការទិញ៖

  1. ប្លង់រឹង – ជាប្លង់គោលសម្រាប់ការអភិវឌ្ឍជាបុរីទាំងមូល ព្រមទាំងប្លង់កម្មសិទ្ធិនីមួយៗ (ប្លង់រឹងត្រូវបានចែកដាច់ពីគ្នារវាងយូនីតនីមួយៗ) ក្រុមហ៊ុនត្រូវតែមានលទ្ធភាពផ្ដល់ជូននូវប្លង់រឹងទាំងពីរប្រភេទនេះ បើមិនដូច្នោះទេកុំប្រគល់លុយឲ្យសោះ។
  1. ការចុះឈ្មោះ – ការសាងសង់ដែលកំពុងដំណើរការមិនមែនមិនមែនមានន័យថាថាក្រុមហ៊ុននោះទទួលបានការយល់ព្រមពីក្រសួងមានសមត្ថកិច្ចនោះទេ។ ដូច្នេះដើម្បីធ្វើឱ្យប្រាកដថាអ្វីៗដំណើរការដោយស្របច្បាប់ លោកអ្នកអាចស្នើសុំមើលការចុះបញ្ជីឈ្មោះក្រុមហ៊ុន។
  1. ការអនុម័តផែនការមេ – ក្រុមហ៊ុនអភិវឌ្ឍន៍ក៏ត្រូវមានផែនការមេអនុម័ត ដោយក្រសួងរៀបចំដែនដីដែរ ដូច្នេះត្រូវស្នើសុំមើលផែនការនេះជាច្បាប់ថតចម្លង។
  1. អាជ្ញាប័ណ្ណសាងសង់ បុរីត្រូវបានបង្កើតឡើងរួមជាមួយក្រុមហ៊ុនសំណង់មួយ ដែលឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិក្រុមហ៊ុនជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
  1. អាជ្ញាប័ណ្ណបុរី – វាត្រូវបានផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាភស្តុតាងសម្រាប់បញ្ជាក់ថាក្រុមហ៊ុនអភិវឌ្ឍន៍បានបំពេញតាមតម្រូវការរបស់រដ្ឋទាក់ទងនឹងការរចនា គុណភាព ផែនការទីផ្សារ និងឯកសារទាក់ទងផ្សេងៗ។

ចំណុចទាំងអស់នេះវាពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកកំពុងពិចារណាក្នុងការទិញនូវគម្រោងបុរីដែលកំពុងបុកគ្រឹះ។

គុណសម្បត្តិនៃការទិញបុរីដែលកំពុងបុកគ្រឹះនោះគឺ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃហើយ អាចជ្រើសរើសទៅតាមការចង់បាន និងការរចនាម៉ូដតាមចំណង់ចំណូលចិត្តនៃគម្រោងផ្ទះរបស់លោកអ្នក។

ថ្លៃប្រតិបត្តិការ និងឱកាសប្រាក់កម្ចី

ប្រសិនបើលោកអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើការទិញបុរី សូមចងចាំថាថ្លៃឈ្នួលបង់ផ្តាច់ និងចំណាយទូទៅ តែងតែភ្ជាប់មកជាមួយការទិញអចលនទ្រព្យណាមួយ។ ចំពោះប្រតិបត្តិការណាមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្លង់កម្មសិទ្ធិ ឬប្លង់រឹង ពន្ធផ្ទេរសិទ្ធិ គឺត្រូវជាប់ពាក់ព័ន្ធស្មើនឹង ៤ ភាគរយនៃតម្លៃរបស់អចលនទ្រព្យ។

អចលនទ្រព្យជាប់ដីដែលមានតម្លៃចាប់ពី ២៥.០០០ ដុល្លារ នឹងត្រូវបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ ០.១ ភាគរយ នៃតម្លៃរបស់អចលនទ្រព្យ។

លោកអ្នកគួរប្រើប្រាស់សាច់ប្រាក់ដើម្បីធ្វើការទូទាត់ ដែលអាចឲ្យលោកអ្នកទទួលបានការបញ្ចុះតម្លៃក្នុងការទិញ។

ទោះជាយ៉ាងណាក៏ដោយ លោកអ្នកអាចមានជម្រើសក្នុងការបង់រំលស់តាមរយៈធនាគារ ឬប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុផ្សេងទៀត។ ធនាគារសាធារណៈកម្ពុជា ធនាគារអេប៊ីអេ (ABA) ធនាគារ Maybank និងធនាគារស៊ីអាយអិមប៊ី (CIMB) ជាធនាគារដែលផ្តល់ជូនប្រាក់កម្ចីសម្រាប់ទិញផ្ទះ។

ឯកសារដែលតម្រូវឲ្យបង្ហាញអាចមានលក្ខណៈផ្សេងៗគ្នា ប៉ុន្តែជាទូទៅលោកអ្នកនឹងត្រូវបង្ហាញនូវភស្តុតាងប្រាក់ចំណូលជារៀងរាល់ខែរបស់អ្នកលោក វត្ថុសម្រាប់បញ្ចាំ ការធានា និងប្លង់រឹងនៃអចលនទ្រព្យ។ ស្ថាប័នហិរញ្ញវត្ថុក៏មានបុព្វសិទ្ធិដើម្បីធ្វើការត្រួតពិនិត្យជីវប្រវត្តិរូបសង្ខេបដើម្បីឲ្យមានលក្ខណៈគ្រប់គ្រាន់។

ជម្រើសទីផ្សារនាពេលបច្ចុប្បន្ន

នៅពេលលោកអ្នកច្បាស់លាស់ក្នុងការវិនិយោគទៅលើបុរី នោះជាពេលដែលត្រូវមើលទៅលើជម្រើសទាំងអស់របស់លោកអ្នកហើយ។ គម្រោងបុរីភាគច្រើនមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅតាមបណ្តាខណ្ឌឆ្ងាយៗ ។

នេះក៏ព្រោះតែការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ទីក្រុង ធ្វើឲ្យវាស្ទើរតែគ្មានសម្រាប់សាងសង់បុរីនៅកណ្តាលទីប្រជុំជន ហើយតម្លៃដីក្នុងទីក្រុងភាគច្រើនគឺលើពីសមត្ថភាពរបស់ប្រជាជនកម្ពុជា។

សែនសុខ គឺជាខណ្ឌមួយស្ថិតនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ ដែលនៅក្បែរទួលគោក។ តំបន់នេះមានការពេញនិយមយ៉ាងខ្លាំងបំផុត ដោយសារតែមានផ្សារទំនើបអ៊ីអន ២ នៅក្នុងតំបន់នោះ ព្រមទាំងសាលាអន្តរជាតិមួយចំនួន

ទន្ទឹមនឹងនេះ ក៏មានការពង្រីកក្រុងឆ្ពោះទៅទិសខាងលិច និងការរីកដុះដាលក្នុងតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ វាក៏ពោរពេញទៅដោយផ្សារទំនើប ផ្សារ និងស្ថាប័នធនាគារ បន្ថែមពីលើនេះទៀត គឺជម្រើសអាជីវកម្មដែលនៅស្ថិតនៅជិតនឹងព្រលានយន្តហោះផងដែរ។

ឆ្លងកាត់ទន្លេសាបទៅខាងកើត គឺខណ្ឌជ្រោយចង្វារ។ នៅពេលដែលតំបន់នេះមិនមានផ្សារទំនើបធំៗនាពេលបច្ចុប្បន្ន ប៉ុន្តែលោកអ្នកអាចឃើញមានកន្លែងធំៗនានាជាច្រើន ដូចជាហាងកាហ្វេ Starbucks និងហាងនំបុ័ងបាយ័នជាដើម។ វាក៏ជាទីតាំងមួយងាយស្រួលក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យសាន់រ៉ាយជប៉ុន (Sunrise Japan Hospital) ផងដែរ។

វេងស្រេង ស្ថិតនៅចម្ងាយត្រឹមតែ ១០ នាទីប៉ុណ្ណោះ នៅប៉ែកនិរតីនៃមន្ទីរពេទ្យរុស្ស៊ី។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួនដូចជា ធនាគារ Maybank ធនាគារអេស៊ីលីដា និងសូម្បីតែវិទ្យាស្ថានជាតិពាណិជ្ជកម្មក៏មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក៏ដូចជាផ្សារទំនើប រោងភាពយន្ត Legend ផងដែរ។

ងាកទៅមើលប៉ែកខាងត្បូងវិញ យើងនឹងទៅដល់ខណ្ឌដង្កោ ដែលអាចឆ្លងកាត់ទៅដល់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដែលត្រូវបានគេស្គាល់ថាជាវាលពិឃាត។ ក្រៅពីនោះវាមានហាងភីហ្សា Pizza Company ធនាគារអេប៊ីអេ (ABA) និងធនាគារអេស៊ីលីដា។

មានទីតាំងស្ថិតនៅជិតតំបន់នានា ប៉ុន្តែត្រូវឆ្លងកាត់ទន្លេបាសាក់នោះគឺ ខណ្ឌច្បារអំពៅ ដែលជាតំបន់ដ៏ធំទូលាយ មានស្ថាប័នពាណិជ្ជកម្មជាច្រើនដូចជា មន្ទីរពេទ្យជោរៃភ្នំពេញ ពហុកីឡដ្ឋានអាកាសចរណ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលមានទីតាំងនៅក្បែរនេះផងដែរ វាក៏មានចម្ងាយមិនឆ្ងាយពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជា Park Community Mall ដែរ។

ទាំងនេះគឺជាឱកាសច្រើនមែនទែន ហើយវាជាការល្អ និងឈ្លាសវៃក្នុងការស្វែងរកយោបល់ពីអ្នកជំនាញ ដើម្បីណែនាំជម្រើសក្នុងការវិនិយោគរបស់លោកអ្នកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Agents at IPS Cambodia have been trained not only in terms of real estate expertise, but also in first gaining a deep understanding of a client’s vision and purpose behind purchasing any property.

ប្រសិនបើវិនិយោគទៅលើបុរីមាននៅក្នុងចិត្តរបស់លោកអ្នកតាំងពីយូរមកហើយ ឬក៏ការអភិវឌ្ឍខាងលើបានធ្វើឱ្យលោកអ្នកចាប់អារម្មណ៍ លោកអ្នកអាចធ្វើការប្រឹក្សាយោបល់ឥឡូវនេះតាមរយៈ

Related Articles

Property Image

New Property Tax Incentives Now in Effect for 2025

New property tax incentives in Cambodia offer stamp duty exemptions and deductions for home buyers in 2025, making homeownership more affordable.

Property Image

How to Get a Retirement VISA in Cambodia?

Discover how to obtain a Cambodian retirement visa effortlessly. Learn about the requirements, application process, and top retirement destinations in Cambodia.

WhatsApp
WhatsApp
Telegram
Telegram
Facebook
Facebook Messenger
Line
LINE
WeChat
WeChat: ipscambodiakh
Phone
Email
Chat Support
Location
Talk to us
🇬🇧
English
🇫🇷
Française
🇪🇸
Español
🇩🇪
Deutsch
🇯🇵
日本語
🇰🇷
한국인
🇨🇳
中國人
🇹🇭
ไทย
Change Language