ការជ្រើសរើសយុទ្ធសាស្ត្រទីផ្សារសម្រាប់ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នក ដើម្បីទាក់ទាញអ្នកទិញ ឬអ្នកជួលអាចជារឿងដ៏ពិបាក។ ដោយមានការប្រកួតប្រជែងជាច្រើននៅក្នុងទីផ្សារអចលនទ្រព្យ លោកអ្នកត្រូវធានាថាផែនការ ឬយុទ្ធសាស្ត្រទីផ្សាររបស់អ្នកត្រឹមត្រូវ។ ដើម្បីជាការចាប់ផ្តើមដ៏ត្រឹមត្រូវ អ្នកគួរតែផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកទៅលើប្រព័ន្ធអនឡាញ! អានបន្តដើម្បីដឹងពីអត្ថប្រយោជន៍៖
ការផ្សព្វផ្សាយអចលនទ្រព្យនៅលើប្រព័ន្ធអ៊ីនធឺណេតគឺនឹងទទួលបានផលលឿនជាងធម្មតា។ វាអាចទៅរួចព្រោះការធ្វើបែបនេះអនុញ្ញាតឱ្យអតិថិជនស្វែងយល់បន្ថែមអំពីអចលនទ្រព្យរបស់អ្នកតាមរយៈរូបភាព និងវីដេអូដែលមានគុណភាព។ លើសពីនេះ អ្នកអាចបង្កើតជាវីដេអូ (Video Tour) ដូចក្រុមហ៊ុនអចលនទ្រព្យភាគច្រើនធ្វើនៅសព្វថ្ងៃនេះ ដូច្នេះអ្នកជួល និងអ្នកទិញអាចមើលផ្ទះរបស់អ្នកបានភ្លាមៗ។
ការស្វែងរកអ្នកទិញ ឬអ្នកជួលដែលត្រឹមត្រូវគឺមិនងាយស្រួលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការផ្សព្វផ្សាយអចលនទ្រព្យរបស់លោកអ្នកទៅលើប្រព័ន្ធអនឡាញ មិនសូវជាមានបញ្ហានោះទេ ព្រោះវាអាចឱ្យមនុស្សឃើញកាន់តែច្រើន និងកាន់តែលឿន មិនថាពួកគេស្ថិតនៅក្នុងតំបន់ណា ឬសូម្បីតែនៅក្រៅប្រទេសកម្ពុជា។
ដោយសារការដាក់លក់/ជួលអនឡាញមានទស្សនិកជនគោលដៅជាក់លាក់ និងត្រូវបានភ្ជាប់ទៅគេហទំព័រស្រដៀងគ្នា អចលនទ្រព្យរបស់អ្នកនឹងអាចទទួលបានការមើលឃើញបន្ថែម! លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយអនឡាញអាចមានគេហទំព័រ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook និង Instagram ដោយពង្រីកបន្ថែមនូវអតិថិជនទាំងក្នុង និងក្រៅប្រទេស។
ជាធម្មតា ការពិនិត្យមើលអចលនទ្រព្យ ការដឹងពីលក្ខណៈពិសេស បរិក្ខារ និងអ្វីៗជាច្រើនទៀតអំពីអចលនទ្រព្យអាចជាដំណើរការដ៏វែងឆ្ងាយមួយ។ ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជួល ឬអ្នកទិញនឹងកាន់តែងាយស្រួលនៅពេលដែលអ្នកផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណេត ដោយទំនាក់ទំនងទាំងអស់អាចកើតឡើងក្នុងរយៈពេលពីពីរបីនាទីទៅច្រើនម៉ោង។ នេះអនុញ្ញាតឱ្យអ្នកពិនិត្យមើលអតិថិជនដែលត្រឹមត្រូវសម្រាប់អចលនទ្រព្យរបស់អ្នក និងធានាថាផ្ទះដែលពួកគេកំពុងស្វែងរកគឺជាផ្ទះដែលអ្នកកំពុងដាក់លក់។
Nothing else is better than marketing your property for free, which is why you need to post your home on an online portal. Not only do you get a wide reach for potential customers, screening them, and more, but you don’t have to spend a dime on it! This is true whether you post a listing on different online websites or on reliable real estate company site. You can also take អត្ថប្រយោជន៍ពីការដាក់លក់/ជួលផ្តាច់មុខ នៅលើគេហទំព័រមួយចំនួនដូចជា IPS Cambodia ដោយឥតគិតថ្លៃ ហើយនឹងទទួលបានយុទ្ធសាស្រ្តទីផ្សារយ៉ាងពេញលេញជាមួយនឹងភ្នាក់ងារ IPS ដែលធ្វើការជាមួយអ្នក។
ដោយអចលនទ្រព្យដែលអាចអភិវឌ្ឍនៅក្នុងតំបន់មួយមានចំនួនកំណត់ ការលក់អចលនទ្រព្យរបស់អ្នកអាចជាការលំបាក ព្រោះនៅតែមានជម្រើសច្រើន។ យ៉ាងណា ប្រសិនបើអ្នកផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមប្រព័ន្ធអ៊ីនធឺណិត អ្នកនឹងទទួលបានប្រសិទ្ធិភាពជាង។ បន្ទាប់មក អ្នកអាចទទួលបានអ្នកជួល ឬ អ្នកទិញដ៏ត្រឹមត្រូវ!
One of the biggest questions when leasing a property is: who handles repairs? Here’s a breakdown of common practices and tips for navigating these discussions.
This transaction, characterized by its confidentiality and complexity, demonstrates IPS’s unparalleled expertise and strategic approach to real estate deals.
It is important to protect your home against threats like burglary, intrusion and fire. Learn valuable safety precautions that will reduce the risk of an injury or death occurring in your home.