ការលក់អចលនទ្រព្យនៅប្រទេសកម្ពុជា ៖ ទទួលបានកិច្ចព្រមព្រៀងល្អបំផុតសម្រាប់គេហដ្ឋានរបស់អ្នក

Author: IPS Cambodia

Published: 2019-11-27

Categories: Property Market news, Selling

The real estate industry in Cambodia is a lively market. There are many អចលនទ្រព្យក្នុងប្រទេសកម្ពុជា available for those who want to invest in this country. Similarly, many owners are willing to sell their property to interested buyers. This article will focus on selling your property faster in Cambodia’s fast-paced, booming real estate market.

ការលក់អចលនទ្រព្យឱ្យកាន់តែលឿន

មានវិធីសាស្រ្តជាច្រើនសម្រាប់លក់អចលនទ្រព្យឱ្យបានលឿន ហើយវិធីមួយក្នុងចំណោមនោះគឺការកាត់បន្ថយតម្លៃនៃអចលនទ្រព្យរបស់លោកអ្នក។ ក្រៅ​ពី​ការ​បញ្ចុះ​តម្លៃ មានវិធីច្នៃប្រឌិត និងយុទ្ធសាស្ត្រជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីកែលម្អរូបរាងផ្ទះ និងការទាក់ទាញអតិថិជន។

ប្រសិនបើអ្នកសម្រេចចិត្តដាក់ផ្ទះរបស់អ្នកនៅលើទីផ្សារសម្រាប់លក់ នោះមានន័យថាអ្នកបានឈានជំហានដំបូងរួចទៅហើយ។ នៅក្នុងវិស័យអចលនទ្រព្យ ពេលវេលា និងទីតាំងមានសារៈសំខាន់ណាស់។ ពេលវេលាអាចជាការកត្តាចម្បងដែលគួរពិចារណាថាតើអ្នកអាចលក់អចលនទ្រព្យរបស់អ្នកចេញពីទីផ្សារបានលឿនប៉ុណ្ណា។។ ការចូលទៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសដូចជាប្រទេសកម្ពុជាគឺដូចជាការជិះទូកលើមហាសមុទ្រដែលមានត្រីឆ្លាម៖ មានការកកស្ទះ និងប្រថុយ​ប្រថាន។

គន្លឹះមានប្រយោជន៍ទាំងនេះអាចជួយបង្កើនជំនាញរបស់អ្នក ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញ និងលក់ផ្ទះរបស់អ្នកក្នុងតម្លៃដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន។

See also: Preparing for your First Home Sale in Cambodia

ផ្សព្វផ្សាយដោយប្រើប្រាស់រូបភាពដែលមានគុណភាព

ពេលវេលា​ជា​មាសប្រាក់។ រាល់ពេលដែល អចលនទ្រព្យលំនៅឋាន ឬអចលទ្រព្យពាណិជ្ជកម្មស្ថិតនៅលើទីផ្សារ រូបរាង និងតម្លៃលក់នៃអចលនទ្រព្យមានឥទ្ធិពលយ៉ាងខ្លាំង។ ដូច្នេះការចំណាយពេលវេលាច្រើនបំផុតពេញមួយដំណើរការលក់គឺសំខាន់ណាស់។ ការផ្តិតយករូបថតអចលនទ្រព្យដែលមានគុណភាពខ្ពស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញគឺជាការចាប់ផ្តើមដ៏ល្អមួយ។

ជាមួយនឹងការចុចដ៏សាមញ្ញមួយ អ្នកទិញអាចទទួលបានរូបភាព និងវីដេអូអចលនទ្រព្យដែលមានគុណភាព។ ការទទួលបានរូបភាពអចលនទ្រព្យប្រកបដោយសោភ័ណភាពអាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការលក់អចលនទ្រព្យរបស់អ្នក។

វាជាគោលគំនិតសាមញ្ញមួយ មនុស្សចូលចិត្តរបស់ដែលទាក់ទាញភ្នែក។ រូបថតគ្មានគុណភាព មិនច្បាស់ ងងឹត នឹងអាចបង្វែរចិត្តអ្នកទិញឱ្យចេញឆ្ងាយ។

ផ្ទះរបស់អ្នកត្រូវតែលេចធ្លោ! ទាក់ទាញឱ្យមានដំណើរការចរចា។ អ្នកអាចនឹងត្រូវជួលអ្នកថតរូបដែលមានជំនាញវិជ្ជាជីវៈដើម្បីធ្វើឱ្យការលក់របស់អ្នកមើលទៅលេចធ្លោ អ្នកក៏នឹងអាចធ្វើអ្វីបន្ថែមទៀតដើម្បីបន្តនាំមុខការប្រកួតប្រជែង។

បន្តនាំមុខក្នុងបណ្តាញសង្គមផ្សព្វផ្សាយ

បន្តប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ឬធ្វើការជាមួយអ្នកដែលមានជំនាញច្បាស់លាស់ក្នុងវិស័យនេះ។ គ្មានក្រុមហ៊ុនណាមួយអាចពង្រីកទៅកម្រិតសកល ឬសូម្បីតែក្នុងតំបន់បានទេ ប្រសិនបើគ្មានឧបករណ៍ឌីជីថលគាំទ្រ។

ប្រព័ន្ធបណ្តាញសង្គមផ្សព្វផ្សាយជាកម្លាំងដ៏មានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ននេះ។ វាអាចជួយជំរុញដល់ការលក់ និងការទំនាក់ទំនងអ្នកលក់ជាមួយអ្នកទិញ។ ប្រព័ន្ធបណ្តាញសង្គម ជាគោលគំនិតដ៏ថ្មីមួយនៃទីផ្សារ ដែលពិបាកយល់ ជាពិសេសនៅពេលដែលប្រើប្រាស់ដោយមិនយល់ដឹងពីគន្លឹះ និងល្បិចនៅពីក្រោយវា។

ការបង្ហាញផ្ទះរបស់អ្នកតាមអ៊ីនធឺណិត គឺមិនគ្រប់គ្រាន់ទេ។ អ្នកគួរតែមានវត្តមានឌីជីថលទាំងអស់នៅលើវេទិកាដែលអ្នកទិញរកមើល។ ឥឡូវនេះអ្វីគ្រប់យ៉ាងគឺនៅលើអ៊ីនធឺណិត ដូច្នេះទំហំឌីជីថលតម្រូវឱ្យមានការយល់ដឹងស៊ីជម្រៅអំពីរបៀបដែលវាអាចដំណើរការសម្រាប់អ្នកក្នុងការលក់អចលនទ្រព្យ។

Instagram and Facebook are both social media platforms yet with different functions. In Cambodia, we can still utilize most of the social media platforms. Cross the border into China, and you are met with an entire brand-new real estate world where things like Facebook, Instagram, Pinterest, and Google are obstructed. This will allow selling property much faster than if you simply depend on the traditional techniques given over the years.

បោះបង់គំនិតផ្ទាល់ខ្លួន

បុគ្គលម្នាក់ៗមិនអាចយល់ពីមូលហេតុដែលកន្លែងសម្រាករស់នៅដែលជាផ្ទះ "ល្អឥតខ្ចោះ" របស់ពួកគេមិនអាចលក់បានលឿនរហ័សនោះទេ។ ក្នុងនាមជាអ្នកលក់ អ្នកគួរងាកចេញពីអារម្មណ៍ខ្លួនឯង ហើយក្រឡេកមើលផ្ទះរបស់អ្នកពីទស្សនៈអ្នកដ៏ទៃដោយមិនលំអៀង - ចោតសំណួរសួរខ្លួនឯងថា "តើខ្ញុំនឹងគិតបែបណាប្រសិនបើនេះមិនមែនជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំកំពុងតែមើលវាជាលើកដំបូង?"

ពិចារណា​ឱ្យ​ស៊ី​ជម្រៅ​ទៅ​លើ​ភាពល្អ និង​អាក្រក់។ ស្វែងយល់ថាតើគួរកែប្រែរបៀបណាដែលអាចជម្រុញការលក់អចលនទ្រព្យឱ្យកាន់តែលឿន។ ទាក់ទងនឹងការលក់​ ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ ព្រោះ​ត្រូវ​ប្រឈម​មុខ​អតិថិជន​ជានិច្ច ការពិតជាក់ស្តែង - អតិថិជនតែងតែត្រូវ។ ធ្វើឱ្យរូបរាងផ្ទះរបស់អ្នកថ្មី ព្រោះនេះជាអ្វីដែលអ្នកទិញចង់ឃើញ។

របស់ថ្មីនឹងអាចលក់កាន់តែលឿន និងទទួលបានតម្លៃកាន់តែខ្ពស់។ ទោះបីជាផ្ទះដែលល្មមៗក៏អាចធ្វើឱ្យមើលទៅប្រណីត និងឆើតឆាយបានដែរ។ អ្នកទិញនឹងស្រមៃឃើញការរស់នៅក្នុងអចលនទ្រព្យរបស់អ្នក ដូច្នេះការតុបតែងវាឱ្យមើលទៅដូចជាផ្ទះដែលមានផាសុកភាពអាចទាក់ទាញចំណាប់អារម្មណ៍ពួកគេឱ្យទិញវា។ រៀបចំផ្ទះរបស់លោកអ្នកឱ្យស្អាត លាបថ្នាំថ្មី និងរៀបចំកំរាលព្រំថ្មីមុននឹងធ្វើការដាក់លក់វា។

ក្លិន​អាច​បន្សល់​ទុក​នូវ​ការ​ចងចាំ​ដែល​ស្ថិត​នៅជាប់​ក្នុងចិត្ត និង​ខួរក្បាល​របស់​មនុស្ស។ ការធ្វើឱ្យផ្ទះរបស់អ្នកមានក្លិនក្រអូប អាចឱ្យអ្នកលេចធ្លោមួយជំហានទៀត។ សាកល្បងជាមួយផ្កាស្រស់ រុក្ខជាតិនានា ផលិតផលផ្សេងៗ ដែលអាចធ្វើឱ្យផ្ទះរបស់អ្នកមានក្លិនដ៏ទាក់ទាញសមជាគេហដ្ឋានដ៏កក់ក្តៅ។

ព័ត៌មានលម្អិតតិចតួចមានសារៈសំខាន់ណាស់។ យើងធានាថាវានឹងបន្សល់ទុកនូវការចងចាំដ៏ល្អសម្រាប់អ្នកទិញ។

កំណត់តម្លៃអចលនទ្រព្យឱ្យសមរម្យ

ជាក់ស្តែង យើងទាំងអស់គ្នាគិតថាផ្ទះរបស់យើងមានតម្លៃ ហើយគួរទិញក្នុងតម្លៃល្អបំផុត។ ទោះយ៉ាងណាក៏ដោយ យើងត្រូវតែរក្សាភាពប្រាកដនិយមផងដែរ។ ការស្នើច្រើនពេកភ្លាមៗនឹងរុញច្រានអ្នកទិញឱ្យទៅឆ្ងាយ។ ប៉ុន្តែ​អ្នកក៏មិនចង់បន្ថយតម្លៃដែលទាបជាងតម្លៃពិត​របស់វាច្រើន​ដែរ។

មានហេតុផលគួរឱ្យទាក់ទាញជាច្រើនដែលអ្នកត្រូវកំណត់តម្លៃផ្ទះរបស់អ្នកឱ្យបានត្រឹមត្រូវតាំងពីដំបូង។ អ្នកអាចទាក់ទាញអតិថិជនកាន់តែច្រើន ប្រសិនបើអ្នកកំណត់តម្លៃផ្ទះរបស់អ្នកបានត្រឹមត្រូវ។ ប្រសិនបើអ្នកដាក់តម្លៃអចលនទ្រព្យខ្ពស់ជាងតម្លៃទីផ្សារ អ្នកអាចនឹងបាត់បង់អតិថិជន មុនពេលពួកគេបានឃើញផ្ទះរបស់អ្នក។

ការចរចាអាចជាការចាប់ផ្តើមនៃសង្រ្គាមដេញថ្លៃដែលជំរុញការផ្តល់ជូនចុងក្រោយលើសពីតម្លៃស្នើសុំដើមរបស់អ្នក។ ការ​ដាក់​តម្លៃ​ផ្ទះ​របស់​អ្នកខ្ពស់​ពេក​អាច​ធ្វើឱ្យ​អ្នក​ទិញ​មួយ​ចំនួនមិនចាប់អារម្មណ៍។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើប្រាស់តម្លៃសមរម្យ ដែលអាចប្រៀបធៀបទៅនឹងផ្ទះស្រដៀងគ្នានៅក្នុងតំបន់របស់អ្នក នោះតម្លៃរបស់អ្នកគួរឱ្យជឿជាក់។ នេះ​ជា​មូលហេតុ​ដែល​ការ​យល់​ដឹង​ពី​ទីផ្សារ​​គឺ​មាន​សារៈ​សំខាន់​ចំពោះ​ជោគជ័យ​នៃដំណើរប្រតិបត្តិការរបស់អ្នក។

ជ្រើសរើសក្រុមហ៊ុនអចលនទ្រព្យដែលល្អ និងគួរឱ្យទុកចិត្ត

មានភ្នាក់ងារអចលនទ្រព្យជាច្រើនដើម្បីជួយអ្នកក្នុងការលក់អចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងរកមនុស្សត្រឹមត្រូវមកធ្វើការជាមួយ ពិតជាពិបាក។ ការស្វែងរកភ្នាក់ងារដ៏ល្អបំផុតដើម្បីសម្រួលដំណើរការជួនអ្នក គឺត្រូវការពេលវេលា។ ប៉ុន្តែ​ប្រសិនបើអ្នកបានរកឃើញហើយនោះនឹងមានភាពងាយស្រួលសម្រាប់អ្នក។

ដើម្បីចាប់ផ្តើម អ្នកតំណាងរបស់អ្នកត្រូវការស្វែងយល់ពីទីផ្សារខាងក្នុង និងខាងក្រៅ។ ការធ្វើការជាមួយភ្នាក់ងារត្រឹមត្រូវនឹងធ្វើឱ្យអ្នកឈានមុខគេ។

ធ្វើការជាមួយបុគ្គលដែលមានជំនាញវិជ្ជាជីវៈ និងភាពច្នៃប្រឌិត។ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់ដូចប្រទេសកម្ពុជា គឺស្ថិតនៅលើភាពលេចធ្លោនៅក្នុងវិស័យ។ នៅពេលអ្នកលក់អចលនទ្រព្យនៅលើទីផ្សារ ភ្នាក់ងារ ដែលមានសមត្ថភាព ឆ្លាតវៃ និងមានភាពច្នៃប្រឌិតនឹងណែនាំអ្នកឱ្យធ្វើឱ្យដំណើរការទិញលក់របស់អ្នកកាន់តែងាយស្រួល។

IPS Cambodia (អាភីអេសខេមបូឌា) understands your areas of interest. We have an expert performance history of making successful offers in those areas. More importantly, our experts are familiar with dealing with individuals of your demographics.

ភាគច្រើននៃអ្នកចាប់ផ្តើមដំបូងដើរឈានជើងចូលទៅក្នុងក្រុមហ៊ុនអចលនទ្រព្យ ហើយដោះស្រាយជាមួយភ្នាក់ងារដែលនៅជិត និងទុកចិត្តបំផុត។ ការ​ណែនាំ​ភ្នាក់ងារ​ដែលមានជំនាញក៏​ជា​ការជួយដ៏ល្អមួយដល់អ្នកនៅជុំវិញខ្លួនដែលត្រូវការផងដែរ។

ក្នុងនាមជាអតិថិជន អ្នកមានសិទ្ធិបដិសេធភ្នាក់ងារដែលអ្នកគិតថាមិនសមនឹងអ្នក។ ភ្នាក់ងារដែលត្រឹមត្រូវសម្រាប់មិត្តរបស់អ្នក ប្រហែលជាអាចមិនមែនជាភ្នាក់ងារត្រឹមត្រូវសម្រាប់អ្នកនោះក៏ថាបាន។ សម្រាប់ហេតុផលនេះ អតិថិជនអាចប្រើពេលវេលាដើម្បីពិនិត្យបុគ្គលដែលសក្តិសមនឹងចាប់ដៃគូជាមួយ។ IPS អាច​ជួយលោកអ្នកក្នុងដំណើរការទាំងអស់នោះបាន និងផ្តល់កិច្ចព្រមព្រៀងល្អបំផុតសម្រាប់លោកអ្នក។

ចង់លក់អចលនទ្រព្យមែនទេ? មក! ដាក់លក់ជាមួយ IPS!

Related Articles

Property Image

New Property Tax Incentives Now in Effect for 2025

New property tax incentives in Cambodia offer stamp duty exemptions and deductions for home buyers in 2025, making homeownership more affordable.

Property Image

ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ

The Ministry of Land Management, Urban Planning, and Construction issued Prakas No. 050 on the Form and Procedures for Registration of Private Units of Co-Owned Buildings completed before December 19, 1997.

WhatsApp
WhatsApp
Telegram
Telegram
Facebook
Facebook Messenger
Line
LINE
WeChat
WeChat: ipscambodiakh
Phone
Email
Chat Support
Location
Talk to us
🇬🇧
English
🇫🇷
Française
🇪🇸
Español
🇩🇪
Deutsch
🇯🇵
日本語
🇰🇷
한국인
🇨🇳
中國人
🇹🇭
ไทย
Change Language